ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ៖ វិស័យរោងចក្រសហគ្រាសបង្កើតការងារដល់ពលរដ្ឋខ្មែរជាង ១លាន ៥សែននាក់ ក្នុងឆ្នាំ ២០២៣
នៅក្នុងឆ្នាំ ២០២៣នេះ កម្ពុជា មានរោងចក្រសហគ្រាសប្រមាណ ១៧២៥១ ដោយបានបង្កើតការងារជូនពលរដ្ឋជាង ១លាន ៥សែននាក់។ ក្នុងនោះ វិស័យកាត់ដេរមានចំនួន ១៣៣២រោងចក្រ ផ្តល់ការងារដល់កម្មករកម្មការិនីជាង ៨៣ម៉ឺននាក់។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងពិធីជួបជាមួយប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា កាលពីល្ងាចថ្ងៃទី ២៣ ខែកញ្ញា នៅអាមេរិក។

ជាមួយគោលនយោបាយនៃការបង្កើតការងារនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាល មិនត្រឹមតែបង្កើតឱ្យបានច្រើននោះទេ តែក៏ត្រូវគិតពីគុណភាពផងដែរ។ គុណភាពការងារគឺត្រូវមានបៀវត្សសមរម្យ។ រដ្ឋាភិបាល បានចរចាបង្កើនប្រាក់បៀវត្សជូនកម្មកររៀងរាល់ឆ្នាំ។ សម្តេច ហ៊ុន ម៉ាណែត បានបន្តថា បៀវត្សអប្បរមានៅក្នុងវិស័យកាត់ដេរមានចំនួន ២០០ដុល្លារ ដែលតួលេខនេះ ខ្ពស់ជាងប្រទេសវៀតណាម និងបង់ក្លាដែសជាដើម។

សម្តេចនាយករដ្ឋមន្រ្តី បានអះអាងថា ទាក់ទិនវិស័យរោងចក្រសហគ្រាសនេះ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការពង្រីកបន្ថែមទៀត។ ជាក់ស្តែងសម្តេចធិបតី តែងតែផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ទៅកាន់វិនិយោគិនបរទេស នៅក្នុងជំនួបទាំងផ្លូវការ និងក្រៅផ្លូវការ នៅពេលដែលសម្តេច ចេញទៅក្រៅប្រទេស។
សម្តេច បានគូសបញ្ជាក់ដូច្នេះថា«ការបង្កើតការងារនេះ យើងបង្កើតគ្រប់កន្លែងទាំងអស់ យើងខិតខំបង្កើតការងារឱ្យបានច្រើននៅក្នុងប្រទេស រុញការងារឱ្យដល់មូលដ្ឋាន យើងខំបង្កើនវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្ម បង្កើតសហគមន៍កសិករ ដើម្បីធ្វើយ៉ាងណាឱ្យមាការងារក្នុងស្រុកកាន់តែច្រើន តែយើងក៏មិនបិទសិទ្ធិប្រជាពលរដ្ឋទៅក្រៅប្រទេសដែរ»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


