កីឡា
លោក វ៉ាត់ ចំរើន៖កីឡាកាយវប្បកម្ម និងវ៉ូវីណាមជាកីឡាមានសក្តានុពលបំផុតអាចឈ្នះមេដាយមាស SEA GAMES ២០២១ នៅវៀតណាម និង SEA GAMES ២០២៣នៅកម្ពុជា
ថ្នាក់ដឹកនាំគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា កីឡាកាយវប្បកម្ម និងវ៉ូវីណាមជាប្រភេទកីឡាមានសក្តានុពលបំផុតអាចមានសមត្ថភាពដណ្តើមមេដាយមាសជូនសម្រាប់កម្ពុជានៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GA MES ២០២១ នៅប្រទេសវៀតណាម និង SEA GAMES ២០២៣នៅកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិក (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ ២០២៣(CAMSOC) បានបន្តថា កីឡាកាយវប្បកម្ម និងវ៉ូវីណាមរាល់ការចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិ តែងតែងឈ្នះមេដាយមាសរហូត។ ចំណែកកីឡាកាយវប្បកម្មសម្រាប់ការប្រកួត SEA GAMES ២០២១ ប្រហែលជាអាចដណ្តើមបានមេដាយមាស២គ្រឿង ដូច្នេះលោកបានឲ្យអគ្គលេខាធិការនៃសហព័ន្ធកីឡាកាយវប្បកម្មធ្វើការប្រមូលកីឡាករជើងខ្លាំងត្រៀមហ្វឹកហាត់ឡើងវិញ។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា ម្ចាស់ផ្ទះវៀតណាមដាក់៣៦ ប្រភេទកីឡាក្នុងការប្រកួតចំណែកកម្ពុជា នឹងបញ្ជូន ៣១ប្រភេទកីឡាត្រៀមចូលរួមជាមួយប្រ ភេទកីឡាមានសក្តានុពលដណ្តើមមេដា យបានចំនួន១១ ប្រភេទរួមមានកីឡាប៉េ តង់ តេក្វាន់ដូ WT វ៉ូវីណាម ចំបាប់ វាយកូនបាល់ វ៉ូស៊ូ ប្រដាល់សកល ប្រដាល់ Kick Boxing សីដក់ ប្រដាល់ (គុនខ្មែរ) និងកីឡាកាយវប្បកម្ម ។ ប្រភេទកីឡាអាចឈានដល់រកមេដាយ រួមមានកីឡាការ៉ា តេ កីឡារាំ កីឡាអុក Xiangqi និងបាល់ បោះ៣ទល់៣នាក់ ៕
វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


