កីឡា
ប្រធាន AFF លោក ខៀវ សាម៉េត រំពឹង វៀតណាមបានទៅ World Cup 2026 ជុំផ្តាច់ព្រ័ត្រ
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានកោតសរសើរចំពោះភាពរីកចម្រើនរបស់កីឡាបាល់ទាត់វៀតណាម និងរំពឹងក្រុមអាស៊ានមួយអាចទទួលបានកៅអីប្រចាំតំបន់អាស៊ីឡើងទៅជុំផ្តាច់ព្រ័ត្រ ជើងឯកពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026)។

កាលពីសប្តាហ៍មុននេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានរៀបចំមហាសន្និបាទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមានតំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) តំណាងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងតំណាងស្ថាប័នបាល់ទាត់អន្តរជាតិផ្សេងៗទៀតចូលរួមមានដូចជា ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ បែលហ្ស៊ិក ហុល្លង់ និងអាហ្វ្រិកខាងត្បូងជាដើម។
លោក ខៀត សាម៉េត បានប្រាប់«កម្ពុជាថ្មី»ថា លោកបានចូលរួមអបអរដល់វិស័យកីឡាបាល់ទាត់វៀតណាមដែលបានរីកចម្រើនគួរឲ្យកត់សំគាល់ទាំងបុរស និងនារី។ ជាពិសេសក្រុមបាល់ទាត់នារីវៀតណាមទទួលបានកៅអីទៅជុំផ្តាច់ព្រ័ត្រ FIFA World Cup Women នៅឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ លោករំពឹងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានទៅជុំផ្តាច់ព្រ័ត្រ World Cup នៅឆ្នាំ២០២៦។ លោកប្រធាន AFF បានបញ្ជាក់ថា ៖«ខ្ញុំរំពឹង ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានកៅអីទៅជុំផ្តាច់ព្រ័ត្រ តែពួកគាត់ទាល់តែប្រកួតឈ្នះវគ្គជម្រុះទើបទទួលបានកៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ។ គ្មាននរណាគេដាក់ក្រុមឲ្យទៅលេងដោយគ្មានការប្រកួតជម្រុះទេ។ សូម្បីតែអាហ្សង់ទីន ឬប្រេស៊ីល ក៏ត្រូវតែធ្វើការប្រកួតជម្រុះដែរ»។
សម្រាប់ World Cup ឆ្នាំ២០២៦ ដែលសហម្ចាស់ផ្ទះកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិកមានលក្ខណៈពិសេសប្លែកជាងមុនៗ ដោយសារក្រុមជម្រើសជាតិត្រូវបានបង្កើនរហូតដល់៤៨មកពី៦ទ្វីបផ្សេងគ្នា។
តំបន់អាស៊ី (AFC) ទទួលបានកៅអីចំនួន ៨កន្លះ ក្នុងចំណោមកៅអី៤៨នៅជុំផ្តាច់ព្រ័ត្រ ដូច្នេះក្រុមជម្រើសជាតិ និងកោះនៅតំបន់អាស៊ីចំនួន៤៦ត្រូវគ្នាដែលត្រូវប្រកួតជម្រុះបឋមនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ដោយមានចំណាត់ថ្នាក់ FIFA ខ្ពស់ ក្រុមជម្រើសជាតិវៀតណាមមិនប្រកួតជម្រុះជុំទី១ទេ ដោយពួកគេចាប់ផ្តើមជម្រុះនៅជុំទី២ដែលស្ថិតនៅពូល F មានក្រុមជម្រើសជាតិអ៊ីរ៉ាក់ ហ្វីលីពីន និង១ក្រុមទៀតឡើងមកពីក្រុមជម្រុះជុំទី១។
ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតជម្រុះជុំទី១ជាមួយប៉ាគីស្ថាន ជើងទី១ ថ្ងៃទី១២ និងជើងទី២ ថ្ងៃទី១៧ ខែតុលា។ ក្រុមទទួលបានជ័យជម្នះឡើងទៅជុំទី២ដែលត្រូវប្រកួតសន្សំពិន្ទុក្នុងពូល៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


