ព័ត៌មានអន្ដរជាតិ
ថៃ ផ្តល់សំណងអ្នកស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើបក្រុងបាងកក ម្នាក់ ១លានបាត
រដ្ឋាភិបាលថៃ តាមរយៈគណៈកម្មាធិការមូលនិធិជំនួយជនរងគ្រោះដោយសារគ្រោះមហន្តរាយ បានសម្រេចផ្តល់សំណងដល់ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប Paragon អ្នកស្លាប់បាន ១លាននាក់ (ប្រហែល ២៦,០០០ដុល្លារអាមេរិកអាមេរិក) និងអ្នករបួសស្រាលម្នាក់ៗបាន ១សែនបាត (ប្រហែល ២៦០០ដុល្លារអាមេរិក) និងអ្នករបួសធ្ងន់បាន ២សែនបាត (ប្រហែល ៥២០០០ដុល្លារអាមេរិក)។

នៅថ្ងៃទី៦ ខែតុលានេះ នៅវិមានរដ្ឋាភិបាល លោក ស៊ុមសក្តិ ថេបសុធីន (Somsak Thepsuthin) ឧបនាយករដ្ឋមន្ត្រី និងជាប្រធានមូលនិធិជំនួយដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយ នៃការិយាល័យនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមូលនិធិជំនួយដើម្បីពិភាក្សាសម្រចពីការផ្តល់ជំនួយដល់អ្នករងគ្រោះក្នុងហេតុបាញ់ប្រហារដ៏រន្ធត់កាលពីថ្ងៃទី៣ ខែតុលា នៅក្នុងផ្សារទំនើប Paragon ក្រុងបាងកក រហូតបណ្តាលឱ្យមានមនុស្សស្លាប់ ២នាក់ និងរបួស៥នាក់។ ដោយអង្គប្រជុំគណៈកម្មាធិការមូលនិធិជំនួយបានសម្រេចផ្តល់សំណងដល់សាច់ញាតិអ្នកស្លាប់ទាំង ២នាក់ក្នុងម្នាក់ៗចំនួន ១លានបាត ចំណែកអ្នករបួសធ្ងន់ម្នាក់ៗចំនួន ២សែនបាត និងរបួសស្រាលម្នាក់ៗចំនួន ១សែនបាត៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna
ចុចអាន៖ ជាប់ឈ្មោះជាឃាតកជាង ៤០ ឆ្នាំ បុរសវៀតណាមម្នាក់ទទួលសំណងត្រឹម ៧៧ ៨០០ ដុល្លារប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


