ព័ត៌មានអន្ដរជាតិ
ជាប់ឈ្មោះជាឃាតកជាង ៤០ ឆ្នាំ បុរសវៀតណាមម្នាក់ទទួលសំណងត្រឹម ៧៧ ៨០០ ដុល្លារប៉ុណ្ណោះ
បុរសម្នាក់នៅខេត្ត Binh Thuan បានជាប់ឈ្មោះជាឃាតក អស់ ៤៣ ឆ្នាំ ទើបទទួលសំណង ៧៧ ៨៤០ ដុល្លារ ក្រោយបាត់បង់ជីវិត ។

រឿងនេះបានកើតឡើងនៅឆ្នាំ ១៩៨០ កាលនោះមាននារីម្នាក់ឈ្មោះ Phan Thi Khanh អាយុ ២៦ គាត់ត្រូវគេប្លន់មាស និងសម្លាប់ចោល ពេលធ្វើដំណើរទៅផ្ទះ ។
បន្ទាប់មក ប៉ូលិសបានឃាត់ខ្លួនលោក Te ដែលជាអ្នកដាំរុក្ខជាតិនៅចម្ងាយប្រហែល ៣០០ ម៉ែត្រពីកន្លែងកើតហេតុ រួចចោទប្រកាន់គាត់ពីបទមនុស្សឃាត និងប្លន់ ។ ក្រោយការឃុំខ្លួនរយៈពេល ៥ ខែ គាត់ត្រូវបានដោះលែងព្រោះប៉ូលិសគ្មានព័ស្តុតាងគ្រប់គ្រាន់ ។
ចាប់តាំងពីថ្ងៃដែល Te ត្រូវបានគេឃុំខ្លួន គ្រួសាររបស់គាត់រស់នៅក្នុងភាពអាម៉ាស់ ហើយត្រូវបានអ្នកជិតខាងឈប់រាប់អាន ។ រីឯកូនៗរបស់ Te ត្រូវឈប់សិក្សា ចំណែកគាត់ផ្ទាល់ក៏ធ្លាក់ខ្លួនឈឺដល់ស្លាប់នៅឆ្នាំ ១៩៩៤ ។
ក្នុងឆ្នាំ ២០២០ កូនប្រុសនារីរងគ្រោះឈ្មោះ Do Thanh An បានបកអាក្រាតឃាតកពិតដែលមានឈ្មោះថា Truong Dinh Chi ដូច្នេះគ្រួសារលោក Te សម្រេចចិត្តដាក់ពាក្យបណ្ដឹងជាច្រើនទៅអាជ្ញាធរ ។
ចុងឆ្នាំ ២០២១ ប៉ូលិស Binh Thuan បានសហការជាមួយក្រសួងសន្តិសុខសាធារណៈ ហើយរកឃើញថា Chi កំពុងរស់នៅក្នុងខេត្ត Phu Yen និងសារភាពថាពិតជាបានសម្លាប់ Khanh មែន ប៉ុន្តែប៉ូលិសមិនអាចចោទប្រកាន់គាត់បានទេ ដោយសារសំណុំរឿងផុតកំណត់ហើយ ។
ចំណែកឯអ្នកតំណាងឲ្យប៉ូលិស Binh Thuan និងអយ្យការប្រជាជនក៏បានសារភាពថាបានឃុំខ្លួន Te ដែរ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ ។
លោក Vo Ngoc អាយុ ៦៥ ឆ្នាំ ជាកូនប្រុសរបស់បុរសដែលទទួលរងអយុត្តិធម៌បាននិយាយថា ប្រាក់ប៉ុណ្ណឹងមិនអាចសងការខាតបង់ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គ្រួសារទេ ប៉ុន្តែការសុំទោសជាសាធារណៈ និងការស្ដារកិត្តិយសឡើងវិញ ទើបធ្វើឲ្យពួកគេសប្បាយចិត្តពិតប្រាកដ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ សាកសពទារកទើបនឹងកើត ត្រូវគេរកឃើញក្នុងថង់ប្លាស្ទិកនៅទីក្រុង ហូជីមិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


