ព័ត៌មានអន្ដរជាតិ
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅស្ងៀមរឿង អ៊ីស្រាអែល វាយប្រហារសម្លាប់ជនស៊ីវិលនៅហ្គាហ្សា
អ្នកជំនាញផ្នែកច្បាប់អន្តរជាតិបានឲ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅតែបន្តភាពស្ងៀមស្ងាត់ មិនមាត់មិន ករ អ្វីឡើយ បើទោះបីជាមានការកំណត់គោលដៅជាប្រព័ន្ធ ក៏ដូចជាការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់រង្គាលដល់ជនស៊ីវិលរាប់រយរាប់ពាន់នាក់នៅតំបន់ហ្គាហ្សាស្ទ្រីបក៏ដោយ ។

លោក Ahmed Abofoul អ្នកស្រាវជ្រាវផ្នែកច្បាប់ និងជាមន្ត្រីតស៊ូមតិនៅអង្គការសិទ្ធិមនុស្ស Al-Haq បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគឺជា “ឧក្រិដ្ឋកម្មសង្គ្រាម” ខណៈដែលការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនស៊ីវិលក៏អាចជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ផងដែរ ។
អ្នកជំនាញរូបនេះបានចោទជាសំណួរថា ហេតុអ្វីបានជាតុលាការ ICC មិនមាត់មិន ករ លើបញ្ហានេះ ព្រោះថា អស់រយៈពេល ១២ ថ្ងៃមកហើយដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទឹកដីប៉ាឡេស្ទីន ជាពិសេសការវាយប្រហារកាលពីពេលថ្មីៗនេះលើមន្ទីពេទ្យនៅតំបន់ហ្គាហ្សាសម្លាប់មនុស្ស ៥០០ និងជិត ១,០០០ នាក់រងរបួស ដូច្នេះបើនៅតែបែបនេះទៀត វាគឺមិនអាចទទួលយកបានឡើយ សូមឲ្យតុលាការ ICC មានចំណាត់ការលើរឿងនេះ ។

ជាក់ស្ដែង ការវាយប្រហាររបស់អ៊ីស្រាអែលបានកំណត់គោលដៅលើអគារនៅក្នុងតំបន់លំនៅឋាន មន្ទីរពេទ្យ និងសាលារៀនដែលមានប្រជាជនរស់នៅច្រើនកកកុញ ដោយពួកគេលើកឡើងថា កន្លែងទាំងនោះត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស់ ប៉ុន្តែអ្នកស្លាប់ទាំងនោះគឺជាបុគ្គលិកផ្នែកថែទាំសុខភាព រួមជាមួយអ្នកកាសែត និងមន្ត្រីរាជការទៅវិញ ។
ទន្ទឹមនោះ អ៊ីស្រាអែលក៏បានបង្កគ្រោះមហន្តរាយមនុស្សធម៌ផងដែរ ដោយធ្វើការកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អគ្គិសនី និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់តំបន់ហ្គាហ្សា ដោយទុកឲ្យប្រជាជនប្រហែល ២ លាននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ពោលមិនគិតពីការព្រមានម្តងហើយម្តងទៀតពីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សផ្សេងទៀតនោះឡើយ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ៣,៥០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សប្រមាណ ១២,០០០ នាក់បានរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


