ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ថា ខ្លួនចង់ដោះលែងចំណាប់ខ្មាំង តែអ៊ីស្រាអែលបដិសេធ
អ្នកនាំពាក្យកងពលតូច al-Qassam របស់ក្រុម ហាម៉ាស់ លោក Abu Obeida និយាយថា លោកបានជូនដំណឹងដល់ប្រទេសកាតាថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែលបានបដិសេធ។

លោកបានបង្ហោះលើឆានែល Telegram ថា “យើងបានជូនដំណឹងដល់បងប្អូនកាតារបស់យើងកាលពីល្ងាចថ្ងៃសៅរ៍ទី២១ខែតុលាថា យើងនឹងដោះលែងចំណាប់ខ្មាំងឈ្មោះ Nourit Yitshaq និង Yokhefed Lifshitz សម្រាប់ហេតុផលមនុស្សធម៌ ដោយមិនមានការដោះដូរអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធសំណើនេះ។
ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Al Jazeera បានទាក់ទងទៅយោធាអ៊ីស្រាអែល និងការិយាល័យនាយករដ្ឋមន្ត្រី ប៉ុន្តែមិនបានទទួលការឆ្លើយតបភ្លាមៗទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់ ក៏បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់ផងដែរមានឈ្មោះ Judith Raanan និងកូនស្រីរបស់នាង Natalie Raanan។
ពួកគេគឺជាឈ្លើយសឹកក្នុងចំណោមមនុស្សប្រហែល២០០នាក់ ដែលត្រូវបានចាប់យកទៅ តាំងពីក្រុមយុទ្ធជនមកពី ប៉ាឡេស្ទីន បើកធ្វើការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងតិច១៤០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ការចរចាដោះដូរចំណាប់ខ្មាំងរវាងអាមេរិក-អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស់ ត្រូវបរាជ័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


