ព័ត៌មានជាតិ
គណៈប្រតិភូ មជ្ឈមណ្ឌលដោះមីនមនុស្សធម៌ អាមេនី ឈ្វេងយល់ សកម្មភាពមីននៅកម្ពុជា
ក្នុងកំឡុងដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន គណៈប្រតិភូអាមេនី បានចុះពិនិត្យ និងសិក្សាស្វែងយល់ អំពី សកម្មភាពហ្វឹកហ្វឺន សកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍលើផ្ទៃដីបោសសម្អាតមីនរួច ក្រោមកិច្ចប្រតិបត្តិការរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Vaghinak Sargsyan នាយកមជ្ឈមណ្ឌលជំនាញ និងដោះមីនមនុស្សធម៌ នៃសាធារណរដ្ឋអាមេនី (CHDE) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់អំពីការដឹកនាំវិស័យសកម្មភាពមីន នៅកម្ពុជា ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។

តាមរយៈនៃកិច្ចពិភាក្សានេះ អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើបទពិសោធន៍ជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ ក៏ដូចជាប្រសិទ្ធភាព និងល្បឿននៃប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ តាមរយៈការធ្វើសមាហរណកម្មកម្លាំងជំនាញរួមគ្នា រួមមាន អ្នកឯកទេសបោសម្អាតមីន ឧបករណ៍បោសសម្អាតមីន គ្រឿងចក្រ សុនខហិតមីន និងកណ្តុរហិតមីនជាដើម។

ជាងនេះទៀត ដោយមានការគាំទ្រពី UNDP អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី ក៏នឹងអញ្ជើញមន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេនីដើម្បចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេសដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពកិច្ចប្រតិបត្តិការបោសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ខ្លួន និងប្រទេសក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរបស់អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី ក៏បានធ្វើទស្សនកិច្ចសិក្សានៅតាមការដ្ឋានបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ នៅខេត្តកំពង់ឆ្នាំង បាត់ដំបង និងខេត្តបៃលិន ផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


