Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងមន្ទីរពេទ្យតាមបណ្ដាខេត្តនានា

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវពង្រឹងមន្ទីរពេទ្យតាមបណ្ដាខេត្តនានា ឲ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់សមមូលនឹងមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី ១ នៃគោលនយោបាយជាអាទិភាពទាំង ៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់លើកកម្ពស់គុណភាព សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេសត្រូវពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីផ្ដល់សេវាមូលដ្ឋានដល់ប្រជាពលរដ្ឋ។

ក្នុងនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងសុខាភិបាល ត្រូវពង្រឹងមន្ទីរពេទ្យខេត្ត ឲ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់សមមូលនឹងមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ក្នុងការពិនិត្យ និងព្យាបាលជំងឺ និងផ្ដល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសុខាភិបាលផង និងកាត់បន្ថយក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋផង៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម