Connect with us

កីឡា

សឿត បារាំង និយាយពី​ការប៉ះ Macarthur ថ្ងៃស្អែកខុសប្លែកពីការប៉ះ Shan និង Cebu

បានផុស

នៅ

ក្លិបភ្នំពេញក្រោននឹង​បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមភ្ញៀវ Macarthur FC មកពីប្រទេសអូស្រ្តាលី ក្នុង​វគ្គ​សន្សំ​ពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup ដែល​ការ​ប៉ះ​គ្នា​ក្រុម​ដែល​ចាញ់។

កីឡាករ សឿត បារាំង បានប្រាប់«កម្ពុជាថ្មី»ថា ៖«ការជួប Macarthur​ ខុសប្លែកពីការជួបក្រុម Cebu និងក្រុម Shan United។ ខ្ញុំគិតថា Macarthur ជាក្រុមខ្លាំងនៅក្នុងពូល។ កីឡាកររបស់ពួកគេមានទាំងសមត្ថភាពបូករួមជាមួយកាយសម្បទាល្អទៀត។ ជាពិសេសគេមានខ្សែប្រយុទ្ធឆ្នើមដែលមានបទពិសោធលេងនៅលីគកំពូលនៅប្រទេស​បារាំង​ទៀត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត២លើកក្នុងពូលរបស់ Macarthur ទទួល​បាន​ជ័យជម្នះ​ទាំង២ប្រកួត និងស៊ុតចូល​ទី​ដៃគូ​បាន១១គ្រាប់ តែ​របូតគ្រាប់បាល់​២គ្រាប់ប៉ុណ្ណោះ។ ក្រុម​អូស្ត្រាលី​មួយ​នេះ​មាន​​កីឡាករបរទេស​៣រូប​​ទេគឺខ្សែបម្រើ​ម៉ិកស៊ិកកីឡាករ Ulises Dávila, អ្នកចាំទី​ប៉ូឡូញកីឡាករ Filip Kurto និងខ្សែប្រយុទ្ធ​បារាំងកីឡាករ Valère Germain ដែលជាខ្សែប្រយុទ្ធឆ្នើមធ្លាប់លេងនៅលីគកំពូលរបស់ប្រទេសបារាំងរយៈពេល១៣ឆ្នាំ។

កីឡាករ សឿត បារាំង បានបន្ថែមថា ៖«ប៉ះ​ Macarthur ជាការប្រកួតមួយដ៏សំខាន់ដែលពួកយើងត្រូវខិតខំស្វែងរកជ័យជម្នះ។ ជារឿងល្អមួយសម្រាប់ខ្ញុំក៏ដូចជាក្រុមទាំងមូល​នៅពេល​​យើង​ជួបក្រុមដែលដែលមានកីឡាករកម្រិតខ្ពស់​ធ្លាប់លេងនៅលីគកំពូលបារាំង ព្រោះយើងរៀនសូត្រអ្វី​ថ្មីពីក្រុមគេបាន»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម