ព័ត៌មានជាតិ
មេពន្ធនាគារ បញ្ជាមន្ត្រីឱ្យឆែកឆេរឱ្យបានហ្មត់ ចត់ ពេលមានអ្នកចូលសួរសុខទុក្ខអ្នកជាប់ឃុំ
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាឱ្យមន្ដ្រីពន្ធនាគាររាជធានី-ខេត្តទាំងអស់ ត្រូវឆែកឆេរឱ្យហ្មត់ចត់ និងជាប់ជាប្រចាំចំពោះអ្នកចូលសួរសុខទុក្ខអ្នកជាប់ឃុំក្នុងពន្ធនាគារ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នៅព្រឹកថ្ងៃនេះ លោកឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត បានណែនាំដល់មន្ដ្រីពន្ធនាគារទាំងអស់ ត្រូវអនុវត្តនូវវិធានាការនានាឱ្យបានម៉ឺងមាត់ក្នុងការគ្រប់គ្រងពន្ធនាគារឱ្យកាន់តែមានប្រសិទ្ធភាព។ នៅក្នុងនោះ ឧត្ដមអគ្គានុរក្សលេខ១រូបនេះ បានណែនាំឱ្យមន្ដ្រីពន្ធនាគាររាជធានី-ខេត្តទាំងអស់ ត្រូវឆែកឆេរឱ្យបានជាប់ជាប្រចាំចំពោះអ្នកចូលសួរសុខទុក្ខអ្នកជាប់ពន្ធនាគារ។

លោកអគ្គនាយកពន្ធនាគារ បានជំរុញឱ្យមន្ដ្រីពន្ធនាគារទាំងអស់ ត្រូវសហការឱ្យបានជាប់ជាប្រចាំជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកម្លាំងកងរាជអាវុធហត្ថឱ្យបានជិតស្និទ្ធិ ដើម្បីធានាថា នៅពេលបញ្ជូនជនជាប់ឃុំ ទៅមន្ទីរពេទ្យ ឬទៅកាន់តុលាការ ប្រកបដោយសុវត្ថិភាព ដោយជៀសវាងកុំឱ្យមានការកើតឡើងករណីណាមួយជាយថាហេតុ។ ទន្ទឹមនឹងការពង្រឹងវិធានការទាំងនេះ ឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត ក៏បានផ្ដាំផ្ញើដល់មន្ដ្រីពន្ធនាគារ ត្រូវត្រួតពិនិត្យប្រព័ន្ធទឹក-ភ្លើង នៅជុំវិញអគារពន្ធនាគារឱ្យបានត្រឹមត្រូវ ជាពិសេសមន្ដ្រីពន្ធនាគារ ត្រូវធ្វើអនាម័យសម្អាតជាប្រចាំនៅបន្ទប់ឃុំ អគារឃុំ និងបរិវេនពន្ធនាគារ។
តែយ៉ាងណាមិញ លោកឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត ក៏បានថ្លែងអំណរគុណចំពោះមន្ដ្រីពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារគ្រប់គ្រងនៅតាមពន្ធនាគារនីមួយៗ ក្នុងរយៈពេលកន្លងមក៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ