Connect with us

ព័ត៌មានអន្ដរជាតិ

កុមារជាង៤០០នាក់ ត្រូវសម្លាប់និងរបួសជារៀងរាល់ថ្ងៃ នៅហ្គាហ្សា

បានផុស

នៅ

ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍នេះ នាយកប្រតិបត្តិអង្គការ Unicef លោកស្រី Catherine Russell បាននិយាយថា កុមារជាង៤២០នាក់កំពុងត្រូវបានសម្លាប់ឬរងរបួស ក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ខណៈជម្លោះនៅតែបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ LAT)

លោកស្រី Russell បន្ថែមថា អំពើហិង្សាដែលប្រព្រឹត្តទៅលើកុមារ បានរីករាលដាលហួសពីតំបន់ហ្គាហ្សាស្ទ្រីបទៅទៀត។ នៅ West Bank រួមទាំង Jerusalem ខាងកើតផងដែរ មានកុមារយ៉ាងតិច៣៧នាក់ ត្រូវគេរាយការណ៍ថាស្លាប់ ហើយកុមារអ៊ីស្រាអែលជាង៣០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។

លើសពីនេះ កុមារចំនួន២០នាក់ នៅតែជាជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាស្ទ្រីប ទាំងដែលជោគវាសនារបស់ពួកគេ មិនត្រូវបានគេដឹងឡើយ។

(រូបថត៖ rmoutlook)

ការអះអាងខាងលើកើតឡើងចំពេល មានរបាយការណ៍ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានបណ្តាលឲ្យចំនួនមនុស្សស្លាប់ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ជាពិសេសកុមារតែម្តង។

តាមរបាយការណ៍របស់អង្គការ Save the Children បានបង្ហាញថា តួលេខកុមារដែលត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ខែតុលាមក បានឈានដល់ ៣១៩៥នាក់ ពោលគឺខ្ពស់ជាងចំនួនកុមារសរុបដែលត្រូវបានសម្លាប់ក្នុងជម្លោះជុំវិញពិភពលោកជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៩មកទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខទំនងជាខ្ពស់ជាងនេះទៅទៀត ព្រោះកុមារប្រមាណ១០០០នាក់ ក៏ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួនផងដែរ ដោយគេសន្មត់ថា ត្រូវកប់នៅក្រោមគំនរបាក់បែកនៃអគារ ដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កុមារនៅហ្គាហ្សា ជាង៣០០០នាក់ស្លាប់ ខណៈ ១០០០នាក់ ជាប់ក្រោមគំនរបាក់បែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម