ព័ត៌មានអន្ដរជាតិ
សិស្សនៅ ចិន ប្រតាយប្រតប់ជាមួយគ្រូ យកទូរស័ព្ទដែលគ្រូចាប់ក្នុងម៉ោងរៀនមកវិញ
កាលពីថ្ងៃទី៩ ខែតុលា នៅមហាវិទ្យាល័យវិជ្ជាជីវៈខ្ពស់មួយក្នុងទីក្រុង Guangdong មានសិស្សចិនអាយុ ១៥ ឆ្នាំម្នាក់ប្រតាយប្រតប់ជាមួយគ្រូ ដើម្បីយកទូរស័ព្ទរបស់ខ្លួនដែលគ្រូចាប់មកវិញ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា ដោយសារក្មេងប្រុសនោះលេងហ្គេមក្នុងម៉ោងសិក្សា ទើបគ្រូចាប់ទូរស័ព្ទ រួចបន្តការបង្រៀន ។ ដោយសារខឹងនឹងគ្រូពេក សិស្សប្រុសនោះក៏ទៅទាញទូរស័ព្ទវិញ ថែមទាំងប្របាច់កគ្រូ ២ ដងទៀតផង ។

មិត្តរួមថ្នាក់នាំគ្នាភ្ញាក់ផ្អើល ហើយអ្នកខ្លះបានមកជួយទាញគ្នាចេញ និងឃាត់ឃាំងមិនឲ្យទៅវាយគ្រូពួកគេបន្តផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ សាលាគ្រាន់តែប្រាប់ថា បញ្ហាត្រូវបានដោះស្រាយហើយ ប៉ុន្តែការដាក់ទោស ឬពិន័យមិនបញ្ជាក់ឲ្យដឹងទេ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកគ្រូចិនបង្ខំក្មេងប្រុសអាយុ ៦ ឆ្នាំឲ្យញ៉ាំកម្អួតខ្លួនឯងវិញ បន្ទាប់ពីក្អួតដាក់ក្នុងថ្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


