ព័ត៌មានអន្ដរជាតិ
នាវាមុជទឹក អាមេរិក ទៅដល់ឈូងសមុទ្រពែក្សដើម្បីបង្ហាញសាច់ដុំរារាំងសកម្មភាពរបស់ អ៊ីរ៉ង់
យោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg ដោយដកស្រង់សម្ដីមន្ត្រីការពារជាតិអាមេរិកបានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Florida បានចូលទៅដល់ឈូងសមុទ្រពែក្សហើយដើម្បីបង្ហាញសាច់ដុំ ក៏ដូចជាធ្វើសកម្មភាពរារាំងប្រទេសអ៊ីរ៉ង់ ។

Bloomberg បានចុះផ្សាយទៀតថា ទោះបីជានាវាមុជទឹកថ្នាក់រដ្ឋ Florida ដើរដោយថាមនុយក្លេអ៊ែរក៏ពិតមែន ប៉ុន្តែវាមិនមានផ្ទុកអាវុធនុយក្លេអែរនោះទេ ។ ទោះយ៉ាងណា នាវាមុជទឹកមួយគ្រឿងនេះអាចមានសមត្ថភាពផ្ទុកកាំជ្រួចមីស៊ីល Tomahawk រហូតដល់ ១៥៤ គ្រាប់ ឬគ្រាប់មីស៊ីលរបស់កងទ័ពជើងទឹកដល់ទៅ ៦៦ គ្រាប់ ។
ទន្ទឹមនោះ ការបញ្ជូននាវាមុជទឹក Florida ទៅកាន់ឈូងសមុទ្រពែក្សនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) ក៏ទើបតែបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Ohio ទៅកាន់មជ្ឈិមបូព៌ា ។

អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយកាលពីថ្ងៃចន្ទថា ការបញ្ជូននាវាមុជទឹក Ohio របស់សហរដ្ឋអាមេរិកទៅកាន់មជ្ឈិមបូព៌ា គឺដើម្បីធានាសុវត្ថិភារបស់កងកម្លាំងអាមេរិកនៅតំបន់ដ៏រសើបមួយនេះ ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក៏កំពុងបែកផ្កាភ្លើងខ្លាំងផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder ធ្លាប់បានលើកឡើងកាលពីចុងខែតុលាថា សហរដ្ឋអាមេរិកក៏នឹងបញ្ជូនកម្លាំងទ័ពប្រមាណ ៣០០ នាក់ទៅកាន់មជ្ឈិមបូព៌ាផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យច្បាស់ថា កងទ័ពទាំងនោះនឹងត្រូវដាក់ពង្រាយនៅទីកន្លែងណាឡើយ ដោយគ្រាន់តែបង្ហើបថា គឺមិនមែននៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ តើសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែន មួយណាសម្លាប់ជនស៊ីវិលច្រើនជាង?
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


