ព័ត៌មានអន្ដរជាតិ
ព្រលានយន្តហោះតម្លៃ ១៧៥ លានដុល្លារក្នុងខេត្តមួយរបស់ ឡាវ ត្រៀមបើកទទួលទេសចរ ចិន
ព្រលានយន្តហោះអន្តរជាតិថ្មីស្រឡាងមួយក្នុងខេត្តបរកែវនៃប្រទេសឡាវ ដែលចំណាយលុយសាងសង់អស់ ១៧៥ លានដុល្លារអាមេរិក នឹងចាប់ផ្តើមបើកដំណើរការនៅចុងឆ្នាំ ២០២៣ នេះ ។

ព្រលានយន្តហោះក្នុងខេត្តបរកែវនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុនចិន Greater Bay Area Investment and Development Limited ហើយផ្តើមសាងសង់តាំងតែពីខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះ ខណៈបច្ចុប្បន្ន ព្រលាននេះកំពុងផ្តោតសំខាន់លើការតុបតែងផ្នែកខាងក្នុង និងការដំឡើងគ្រឿងបរិក្ខារសំខាន់ៗជាដើម ។
ទន្ទឹមនោះ ព្រលានយន្តហោះថ្មីនេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងយុទ្ធសាស្ត្រ ជិតតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសគឺផ្ដោតលើទេសចរមកពីប្រទេសចិនតែម្ដង ។

ស្របពេលជាមួយគ្នានេះ ព្រលានយន្តហោះថ្មីនេះត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពអាចផ្ទុកយន្តហោះធន់ធ្ងន់ដូចជា Boeing 747 និង Airbus 320 ខណៈគម្រោងនេះស្ថិតនៅក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ជាមួយរយៈពេលវិនិយោគចំនួន ៥០ ឆ្នាំ ។
គួរបញ្ជាក់ថា ព្រលានយន្តហោះខេត្តបរកែវដែលនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនាពេលខាងមុខនេះ នឹងក្លាយជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ខេត្តភាគខាងជើងមួយនេះ ជាពិសេសគឺការបើកទ្វារដល់ការពង្រឹង ក៏ដូចជាការតភ្ជាប់នៅទូទាំងតំបន់ និងនៅក្រៅតំបន់ផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian Times
ចុចអាន៖ រយៈពេល ៩ ខែ ឡាវ មានទេសចរបរទេសមកកម្សាន្តជាង ២.៤ លាននាក់ កើន ២៨៥ ភាគរយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


