ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា រងបរាជ័យធ្ងន់ធ្ងរបំផុត ចាប់តាំងពីរដ្ឋប្រហារ
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះចុងក្រោយនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងជាច្រើន នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន។
ការវាយប្រហារបណ្តាក់គ្នាក្នុងរដ្ឋ Shan ដោយកងទ័ពបះបោរជនជាតិភាគតិចចំនួនបី ដែលមានការគាំទ្រពីសំណាក់ក្រុមប្រដាប់អាវុធនានាប្រឆាំងនឹងរដ្ឋាភិបាល, បានវាយលុកប៉ុស្តិ៍យោធារាប់សិបកន្លែង និងចាប់យកច្រកព្រំដែននិងផ្លូវសំខាន់ ដែលរ៉ាប់រងការដឹកជញ្ជូនពាណិជ្ជកម្មភាគច្រើនជាមួយប្រទេសចិន។
នេះគឺជាបរាជ័យធ្ងន់ធ្ងរបំផុតដែលយោធាមីយ៉ាន់ម៉ាមិនធ្លាប់ជួបប្រទះសោះ ចាប់តាំងពីខ្លួនដណ្តើមបានអំណាច កាលពីខែកុម្ភៈឆ្នាំ២០២១មក។
យ៉ាងណាក្តី រដ្ឋាភិបាលបានឆ្លើយតប ជាមួយការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំ ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។
ក្នុងចំណោមទាហានរាប់រយនាក់ដែលស្លាប់ គេជឿថាមានម្នាក់ជាមេបញ្ជាការកងកម្លាំងរដ្ឋាភិបាលនៅភាគខាងជើងរដ្ឋ Shan គឺលោកឧត្តមសេនីយ៍ Aung Kyaw Lwin។ បើរឿងនេះជាការពិតមែន នោះគាត់នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុត ដែលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធចាប់តាំងពីរដ្ឋប្រហារមក។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងចំពោះការវាយប្រហារនេះ គឺថា វាជាលើកដំបូងហើយ ដែលក្រុមបះបោរប្រដាប់អាវុធកំពុងប្រតិបត្តិការនៅក្នុងរដ្ឋ Shan បានសម្របខ្លួននិងប្រតិបត្តិការយោធារបស់ពួកគេ បានយ៉ាងល្អឥតខ្ចោះជាមួយយុទ្ធនាការកាន់តែធំ ដើម្បីផ្តួលរំលំរបបយោធានិងស្ដារការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យឡើងវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មីយ៉ាន់ម៉ា ដាក់គុកតារាចម្រៀង ហ៊ីបហប ម្នាក់ ២០ឆ្នាំ ព្រោះរិះគន់ លោក មីន អ៊ុងឡាំង ថា អសមត្ថភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


