ព័ត៌មានអន្ដរជាតិ
បុរសវៀតណាម មានជំងឺមហារីកបំពង់អាហារ ដែលកើតចេញពីទម្លាប់ប្រចាំថ្ងៃ
ទម្លាប់ញ៉ាំអាហារមិនទៀងទាត់ ការជក់បារី និងផឹកគ្រឿងស្រវឹង បានធ្វើឲ្យបុរសវៀតណាមម្នាក់មានជំងឺមហារីកបំពង់អាហារ ត្រូវបានគ្រូពេទ្យសង្គ្រោះជាបន្ទាន់ ខណៈពេលនេះលោកមានសុខភាពល្អប្រសើរវិញហើយ។

កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា មន្ទីរពេទ្យជោរៃ (HCMC) បានប្រកាសថា ខ្លួនបានព្យាបាលដោយជោគជ័យលើបុរសម្នាក់មានឈ្មោះថា N.T.T អាយុ ៥៨ឆ្នាំ សម្រាប់ជំងឺមហារីកបំពង់អាហារ ដោយសារការរកឃើញទាន់ពេលវេលា។
ដោយសារធម្មជាតិនៃការងារនិងជិវិតរបស់លោក បុរសឈ្មោះ TT មានទម្លាប់ហូបមិនទៀងទាត់ ជក់បារី និងពិសាគ្រឿងស្រវឹង។ នៅចុងខែឧសភា ដោយមានអារម្មណ៍មិនសូវហូបចុកជាងមួយខែ ហើយស្រកទម្ងន់ គាត់បានទៅមណ្ឌលពិនិត្យសុខភាពជប៉ុន – HECI (បង្កើតឡើងរវាងមន្ទីរពេទ្យ Cho Ray និងសាកលវិទ្យាល័យសុខភាព និងសុខុមាលភាពអន្តរជាតិជប៉ុន) ពិនិត្យសុខភាព។
តាមរយៈ esophagogastroduodenoscopy គ្រូពេទ្យបានរកឃើញថាផ្នែកខាងក្រោម ១ភាគ៣ នៃបំពង់អាហាររបស់អ្នកជំងឺមានដំបៅប្រហែល ៨មីលីម៉ែត្រ ។ លទ្ធផលធ្វើកោសល្យវិច័យបានបង្ហាញថា គាត់មានជំងឺមហារីកបំពង់អាហារ។
បន្ទាប់ពីការពិគ្រោះយោបល់រវាងវេជ្ជបណ្ឌិតជប៉ុន និងមន្ទីរពេទ្យ Cho Ray លោក T. បានធ្វើការវះកាត់ដោយជោគជ័យ ហើយក៏បានវះកាត់ពោះវៀនធំ dysplastic ធ្ងន់ធ្ងរផងដែរ ដោយសារការរកឃើញដ៏មានសំណាង ចៀសវាងហានិភ័យនៃជំងឺមហារីកផ្សេងទៀត។ ក្រោយពិនិត្យតាមដានរយៈពេល២ខែ សុខភាពរបស់លោកបានធូរស្បើយទាំងស្រុង ហើយអាចវិលមករកជីវិតធម្មតាវិញ។
យោងតាមលោកវេជ្ជបណ្ឌិត Tran Phung Dung Tien ប្រធាននាយកដ្ឋានក្រពះពោះវៀន-មន្ទីរពេទ្យ Cho Ray ជំងឺមហារីកបំពង់អាហារគឺជាមូលហេតុទី៦ នៃការស្លាប់ច្រើនបំផុតនៅទូទាំងពិភពលោក។ លទ្ធភាពនៃការព្យាបាលជំងឺនេះច្រើនតែមានកម្រិតទាប (ប្រហែល ២៥%) ប្រសិនបើរកឃើញនៅដំណាក់កាលចុងក្រោយ។
លោកបណ្ឌិតដែលព្យបាលបុរសរូបនោះបានបញ្ជាក់ឲ្យដឹងថា “ទោះជាយ៉ាងនេះក្តី ប្រសិនបើរកឃើញទាន់ពេល អត្រាជោគជ័យក្នុងការព្យាបាលគឺខ្ពស់ ដោយមិនចាំបាច់ប្រើការព្យាបាលដោយប្រើគីមី ដែលជាតម្លៃថ្លៃ និងនឿយហត់សម្រាប់អ្នកជំងឺឡើយ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖soha.vn
ចុចអាន៖ជីវិតដ៏ប្រណិតរបស់មេដឹកនាំហាម៉ាស សុទ្ធតែជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


