Connect with us

ជីវិតកម្សាន្ដ

G DRAGON ត្រូវប៉ូលិសសាកសួរម្ដងទៀត ពាក់ព័ន្ធនឹងការបំផ្លាញភស្តុតាង

បានផុស

នៅ

យោងតាមនាយកដ្ឋានប៉ូលិសទីក្រុង Incheon នៅថ្ងៃទី ១០ ខែវិច្ឆិកា តារាចម្រៀង G-Dragon ឬ Kwon Ji Yong កំពុងប្រឈមមុខនឹងការសង្ស័យជាថ្មីម្ដងទៀត ទាក់ទិននឹងការលាក់កំបាំងភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀន។

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា G-Dragon បានរាយការណ៍ដោយស្ម័គ្រចិត្តសម្រាប់ការស៊ើបអង្កេតរបស់ប៉ូលីស ខណៈពេលដែលប្រឈមនឹងការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនេះ លោកបានធ្វើតេស្តទឹកនោម ហើយលទ្ធផលអវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការធ្វើតេស្តទឹកនោមមិនមែនជាវិធានការត្រឹមត្រូវ​​​ សម្រាប់ការរកឃើញការប្រើប្រាស់គ្រឿងញៀនកន្លងមក ប៉ូលិសបានព្យាយាមយកគំរូឫសសក់ពីក្បាលរបស់ G-Dragon និងផ្នែកផ្សេងទៀតនៃរាងកាយរបស់គាត់។ ប៉ូលិសបានប្រឈមនឹងបញ្ហានៅពេលដែលពួកគេបានរកឃើញថា G-Dragon បានកោររោមទាំងអស់នៅលើខ្លួនរបស់គាត់ លើកលែងតែសក់នៅលើក្បាលរបស់គាត់។

ក្រោយមក G-Dragon បានប្រាប់អ្នកស៊ើបអង្កេតថា “ខ្ញុំដករោមរាងកាយរបស់ខ្ញុំជាទៀងទាត់” ដោយបដិសេធថា គាត់បានដកចេញជាពិសេសសម្រាប់ការស៊ើបអង្កេត។ ទីបំផុតប៉ូលិសបានបញ្ជូនសំណាកឫសសក់ពីក្បាលរបស់ G-Dragon ក៏ដូចជាការកាត់ក្រចកដៃទៅកាន់មន្ទីរពិសោធន៍ធ្វើកោសល្យវិច្ច័យកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា។ ស្របពេលដែលមន្ទីរពិសោធន៍មិនទាន់បានលទ្ធផលតេស្តត្រឡប់មកវិញនៅឡើយទេ។

ការធ្វើតេស្តគ្រឿងញៀនដោយប្រើការកាត់ក្រចកដៃ​ ជាធម្មតាអាចរកឃើញការប្រើប្រាស់ថ្នាំដែលបានកើតឡើង ៥ ទៅ ៦ ខែ មុនពេលការប្រមូលគំរូ ប៉ុន្តែពួកគេមិនអាចកំណត់លម្អិតអំពីប្រភេទថ្នាំដែលត្រូវបានប្រើប្រាស់នោះទេ។ សំណាកឫសសក់ពីក្បាលក៏អាចបង្កបញ្ហាក្នុងការរកឃើញ ប្រសិនបើបុគ្គលម្នាក់នោះ ឧស្សាហ៍លាបពណ៌សក់ក៏ជាមូលហេតុពិបាកដូចគ្នា។

នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃប៉ូលិសក្រុង Incheon បច្ចុប្បន្នបានពង្រីកវិសាលភាពនៃការស៊ើបអង្កេតជុំវិញករណីប្រើប្រាស់គ្រឿងញៀនរបស់ G-Dragon ដោយជឿថា ពួកគេមិនអាចបដិសេធលទ្ធភាពដែល G-Dragon ធ្វើការកោររោម ដើម្បីលាក់ភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀនរបស់ខ្លួន។

ត្រលប់ទៅឆ្នាំ ២០២៩ តារាចម្រៀង / តារាសម្តែង Park Yoochun ស្រដៀងគ្នាបានបង្ហាញខ្លួនសម្រាប់ការស៊ើបអង្កេតគ្រឿងញៀនដំបូងរបស់គាត់បន្ទាប់ពីឆ្លងកាត់កោររោម។ បន្ទាប់មក Park បានបន្តបដិសេធការចោទប្រកាន់នៃការប្រើប្រាស់គ្រឿងញៀន សូម្បីតែបន្ទាប់ពី philopon ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តកោសល្យវិច្ច័យរបស់គាត់ រហូតដល់ទីបំផុត​ គាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ទោះយ៉ាងណា ប៉ូលិសនឹងសម្រេចថាតើត្រូវកោះហៅ G-Dragon មកសាកសួរបន្ថែម និងស៊ើបអង្កេតបន្តឬយ៉ាងណា បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តកោសល្យវិច្ច័យរបស់លោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖YG ​បញ្ជាក់ច្បាស់ៗ​ ពីការបង្ហាញ​ខ្លួន​ដំបូង​របស់ BABYMONSTER ក្នុងខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​៤​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោស​របាយការណ៍ និង​សកម្មភាព​សង់​ត្រា​ល់

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

សេដ្ឋកិច្ច៨ ម៉ោង មុន

ថៃ​រំពឹង​​ការ​សន្យា​វិនិយោគ​ជាង​ ២០ ប៊ីលាន​​ក្នុង​ឆ្នាំ​ ២០២៤ នេះ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

ចរាចរណ៍១១ ម៉ោង មុន

មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដធុនធំពីរគ្រឿងបុកគ្នា

Sokha Hotels

ព័ត៌មានពេញនិយម