Connect with us

កីឡា

ក្រុមខេត្តកំពង់ធំ និងកំពង់ចាម ឡើងវគ្គ៤ក្រុមថ្នាក់ខេត្តលើកដំបូងពានសម្តេចតេជោ

បានផុស

នៅ

ក្រុម​បាល់ទាត់​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ចាម បាន​បង្កើត​កំណត់​ត្រា​ផ្ទាល់​ខ្លួន​​ថ្មី​មួយ​ក្នុង​ការ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រជា​លើក​ដំបូង នៃ​ពាន​រង្វាន់សម្តេចតេជោ ហ៊ុន សែន លើក​ទី​១៧ ឆ្នាំ​២០២៣ ថ្នាក់​ខេត្ត បន្ទាប់​ពី​ធ្វើ​បាន​ល្អ​រៀង​ខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រុម​ខេត្ត​កំពង់ធំ​បាន​ប្រកួត​ស្មើ​ជា​មួយ​ក្រុម​ខេត្ត​ពោធិ៍សាត់ ដោយ​លទ្ធផល ១-១ នៅ​ជើង​ទី​១ ​ក្នុង​ដី​របស់​ខេត្ត​ពោធិ៍​សាត់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២៣។

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជើង​ទី១​ក្នុង​ដី​របស់​ខ្លួន​​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា កំពង់ធំ​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​ពោធិ៍សាត់​ដោយ​មិន​ឲ្យ​តដៃ​រួច​គឺ ៥-១ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ឈ្នះ​ដោយ​លទ្ធផល ៦-១ ដើម្បី​បានឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ថ្នាក់​ខេត្ត​ជា​លើក​ដំបូង។

ចំណែក​ក្រុម​ខេត្ត​កំពង់ចាម​ក៏​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ថ្នាក់​ខេត្ត​ជា​លើក​ដំបូង​ដែរ ចាប់តាំង​ពី​ពាន​រង្វាន់​ថ្នាក់​ខេត្ត​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​តាំង​ពី​ឆ្នាំ​២០១៩។ ជើង​ទី១​ ថ្ងៃ​ទី​២៦ ខែ​តុលា កំពង់ចាម​បាន​ចាញ់​ក្រុម​ភ្ញៀវ ភ្នំពេញហ្គាឡាក់ស៊ី​ ដែល​ជា​ក្រុម​ជើង​ឯក​ថ្នាក់​ខេត្ត​ឆ្នាំ​ចាស់​ដោយ​លទ្ធផល ០-១។

នៅ​ជើង​ទី១ កាល​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា កំពង់ចាម​បាន​ស៊ុត​ចូល​​ភ្នំពេញហ្គាឡាក់ស៊ី១​គ្រាប់​ដើម្បីចប់​ការ​ប្រកួត​ទទួល​បាន​ជ័យជម្នះ​​ ១-០ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ស្មើ​គ្នា ១-១។ ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី កំពង់ចាម​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៤-២ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​ខេត្ត​កំពង់ចាម ប៉ះ ក្រុម​ខេត្ត​កំពង់ធំ ដូច្នេះ​មាន​ន័យ​ថា នឹង​មាន​ក្រុម​១បាន​បង្កើត​កំណត់​ល្អ​មួយ​កម្រិត​ទៀត​ក្នុង​ការ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ចំណែក​ពីរ​ក្រុម​ទៀត​គឺ​ខេត្ត​បន្ទាយមានជ័យ​ និង​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ប៉ះ​គ្នា​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ឡើង​វគ្គ​ពាក់​កណ្តាល​ព្រ័ត្រ ជា​ពិសេស​ ខេត្ត​ត្បូងឃ្មុំ​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រហូត​តាំង​ពី​ឆ្នាំ​២០១៩​មក ហើយ​ក៏​ធ្លាប់​ឈ្នះ​ជើង​ឯក​នៅ​ឆ្នាំ​២០១៩​។​

លទ្ធផល​ជើង​ទី១

  • ខេត្ត​កំពង់ចាម ០-១ ភ្នំពេញ​ហ្គាឡាក់​ស៊ី ថ្ងៃ​២៦ ខែតុលា
  • ខេត្ត​រតនគិរី ១-៣ ខេត្ត​បន្ទាយ​មាន​ជ័យ ថ្ងៃ​ទី៣១ ខែតុលា
  • ខេត្ត​ពោធិ៍សាត់ ១-១ ខេត្ត​កំពង់ធំ ថ្ងៃ​ទី​៣១ ខែ​តុលា
  • ខេត្តព្រះសីហនុ ២-២ ខេត្តត្បូងឃ្មុំ ថ្ងៃ​ទី១ ខែ​វិច្ឆិកា

លទ្ធផល​ជើង​ទី​២

  • ភ្នំពេញ​ហ្គាឡាក់ស៊ី ០-១ ខេត្ត​កំពង់ចាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា (ពីរជើងស្មើ ១-១, ប៉េណាល់ទី ២-៤)
  • ខេត្ត​ត្បូងឃ្មុំ ៣-១ ខេត្តព្រះសីហនុ ថ្ងៃ​ទី១០ ខែវិច្ឆិកា (សរុបពីរជើង ៥-៣)
  • ខេត្តកំពង់ធំ ៥-០ ខេត្តពោធិ៍សាត់ ថ្ងៃ​ទី១០ ខែវិច្ឆិកា (សរុបពីរជើង ៦-១)
  • ខេត្តបន្ទាយមានជ័យ ៧-២ ខេត្តរតនគិរី ថ្ងៃ​ទី១០ ខែវិច្ឆិកា (សរុបពីរជើង ១០-៣)

វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ

  • ខេត្តកំពង់ចាម vs ខេត្តកំពង់ចាម
  • ខេត្ត​បន្ទាយមានជ័យ vs ខេត្តត្បូងឃ្មុំ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម