អាជីព
សញ្ញាសម្ងាត់បង្ហាញថា ក្រុមហ៊ុនអ្នកកំពុងជិតក្ស័យធន
សញ្ញាព្រមានធំៗ របស់ក្រុមហ៊ុនដែលកំពុងមានបញ្ហាឬអាចនឹងដួល គឺការបាត់បង់សាច់ប្រាក់ ចូល ខាតបង់ប្រាក់ប្រចាំត្រីមាសជាបន្តបន្ទាប់និងមេដឹកនាំផ្នែកពាណិជ្ជកម្មខ្សោយសមត្ថភាព ឬខ្វះអំណាចបញ្ជាទៅផ្នែកគាំទ្រផ្សេងៗបាន។
១ លំហូរលុយ
បុគ្គលិកអាចសម្គាល់មើលតារាងតុល្យការរបស់ក្រុមហ៊ុន និងរបាយការណ៍លំហូរសាច់ប្រាក់ដើម្បីកំណត់ថាតើសាច់ប្រាក់ត្រូវបានចំណាយយ៉ាងដូចម្តេចត្រូវនឹងចំណូលដែរទេ?
ដូចគ្នានេះផងដែរការប្រៀបធៀបលំហូរសាច់ប្រាក់បច្ចុប្បន្ននិងការកាន់កាប់សាច់ប្រាក់ជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំមុនដើម្បីកំណត់ថាតើមាននិន្នាការឡើងឬថយ?
បើក្រុមហ៊ុនកំពុងខ្វះសាច់ប្រាក់ដោយសារតែការបង្កើនសកម្មភាពវិនិយោគ វាអាចមានន័យថាក្រុមហ៊ុនកំពុងវិនិយោគទៅរកអនាគត វាជាសញ្ញាល្អ។ទោះយ៉ាងណាក៏ដោយប្រសិនបើនៅលើរបាយការណ៍លំហូរសាច់ប្រាក់ក្រុមហ៊ុនកំពុងដាក់សាច់ប្រាក់របស់ខ្លួនទៅសកម្មភាពប្រតិបត្តិការហើយនៅតែមិនដែលរកប្រាក់ចំណេញបានមកវិញ ឬថៅកែប្រើវាទៅលើការវិនិយោគផ្សេងមិនទាក់ទងនិងក្រុមហ៊ុននេះ វាអាចជាការព្រួយបារម្ភធំ។
២ ការទូទាត់ការប្រាក់មិនរលូន
របាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន នឹងបំណុល។ តើក្រុមហ៊ុនបន្តបាត់បង់ប្រាក់ហើយនៅតែមានសមត្ថភាពទូទាត់ការប្រាក់បានដែរឬទេ? តើប្រាក់ចំណូលកើនឡើងនាពេលបច្ចុប្បន្នបង្កើតបានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីដោះបំណុលក្រុមហ៊ុនដែរឬទេ?
ប្រាក់ខែពន្យារឬប្រាក់ប្រតិបត្តិការនានាខ្សោយឡើងៗជាលំដាប់?
៣ កាត់ភាគលាភ
ក្រុមហ៊ុនដែលកាត់បន្ថយឬលុបបំបាត់ការទូទាត់ភាគលាភបីឆ្នាំជាប់គ្នា ជាផ្នែកមួយនៃវត្ថុដំបូងដែលត្រូវធ្វើពេលគេកំពុងខាត។ ការកាត់បន្ថយណាមួយទំនងជានឹងធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ជាលទ្ធផលសូមមើលការកាត់បន្ថយភាគលាភណាមួយឬការលុបបំបាត់ភាគលាភដែលជាសញ្ញាមួយព្រមានហើយ។ ជាទូទៅ ការកាត់បន្ថយភាគលាភគឺជាសញ្ញានៃភាពទន់ខ្សោយសម្រាប់ក្រុមហ៊ុន បង្ហាញពីការធ្លាក់ចុះប្រាក់ចំណេញ ប្រៀបធៀបទៅនឹងក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មតែមួយនិងលំហូរសាច់ប្រាក់អវិជ្ជមានអវិជ្ជមាន។
អ្នកអាចធ្វើការសម្រេចចិត្តចាកចេញរកឱកាសថ្មីព្រោះពេលនៅដល់ពេលដួលត្មោលនឹងធ្វើឲ្យអ្នកលំបាករកការងារធ្វើមិនខាន ដោយសារមានប្រវត្តិចេញពីកន្លែងមិនជោគជ័យ៕
ប្រែសម្រួល៖ហាណា
ចុចអាន៖ទម្លាប់ល្អៗនៃសហគ្រិនជោគជ័យ ដែលយើងគួរចងចាំទុកជាមេរៀនជីវិត
ចុចអាន៖ឆ្នាំសិក្សាថ្មី!តើគួរជ្រើសរើសជំនាញអ្វីឲ្យត្រូវនឹងតម្រូវការទីផ្សារការងារនាពេលអនាគត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត