កីឡា
រង្វាន់សរុបរបស់ Haber ទទួលបានជុំទី១ក្នុងលីគកំពូលកម្ពុជា
ខ្សែប្រយុទ្ធកីឡាករ Marcus Haber ធ្វើបានយ៉ាងល្អក្នុងការប្រកួតជុំទី១ ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២៣ ដែលបានជួយក្លិបព្រះខ័នរាជស្វាយរៀងឈរនៅកំពូលតារាង ដោយមិនស្គាល់ពាក្យថាចាញ់ឆ្លងកាត់ការប្រកួតរយៈពេល៣ខែ។

ការប្រកួតជុំទី១ខេមបូឌានព្រីមៀរលីគ បានចាប់ពីថ្ងៃទី៥ ខែសីហា បញ្ចប់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខ្សែប្រយុទ្ធជនជាតិកាណាដា Marcus Haber ប្រមូលបានរង្វាន់លើកទឹកចិត្តជាច្រើនក្នុងនាមជាកីឡាករល្អប្រចាំការប្រកួតប្រចាំសប្ដាហ៍ និងប្រចាំខែ។
សមិទ្ធផលរបស់កីឡាករ Marcus Haber ក្នុងជុំទី១៖
ជាប់ឈ្មោះជាកីឡាករលេងល្អប្រចាំការប្រកួត៤លើកក្នុងចំណោម១០ប្រកួត
-ទទួលបានម៉ាស៊ីនងូតទឹកក្ដៅ-ត្រជាក់ ៤គ្រឿង
ជាប់ឈ្មោះជាកីឡាករល្អប្រចាំខែបាន២លើក
-ទទួលបានម៉ូតូ២គ្រឿង


កីឡាករ Marcus Haber បានផ្លាស់មកក្លិបព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំ២០២២ ដោយបង្ហាញខ្លួនរដូវកាលដំបូងបាន២៧លើកក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ស៊ុតបញ្ចូល២៥គ្រាប់ និងជាម្ចាស់ស្បែកជើងមាសក្នុងរដូវកាលឆ្នាំ២០២២៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


