ព័ត៌មានជាតិ
មន្ត្រីយោធាចិន៖ ការចូលរួមរបស់កងទ័ពកម្ពុជាក្នុងសមយុទ្ធនៅចិន បញ្ជាក់ពីការគាំទ្ររបស់កម្ពុជាដល់កងទ័ពចិន
មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានចាត់ទុកការចូលរួមរបស់កងយោធពលខេមរភូមិន្ទក្នុងសមយុទ្ធពហុសាសន៍ ដែលរៀបចំឡើងដោយប្រទេសចិន បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាដល់កងទ័ពចិន។ ការលើកឡើងរបស់មន្ត្រីយោធាចិនបែបេនេះ នៅចំពោះមុខនាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសចូលរួមពិធីបទសមយុទ្ធ។

នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅចិន ដើម្បីចូលរួមពិធីបិទសមយុទ្ធពហុសាសន៍ «សន្តិភាព មិត្តភាព ឆ្នាំ២០២៣» លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានចូលជួបសម្ដែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ វ៉ាងស៊ីវពីន មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ច ដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្ត និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនៃបណ្ដាប្រទេសទាំងអស់ដែលបានចូលរួមក្នុងសមយុទ្ធ ពហុសាសន៍នេះឱ្យទទួលបានជោគជ័យ និងរួមចំណែកក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ វ៉ាង ស៊ីវពីន មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលបានបញ្ជូនកងកម្លាំងមកចូលរួមក្នុងសមយុទ្ធពហុសាសន៍ «សន្តិភាព មិត្តភាព ឆ្នាំ២០២៣»។ លោក ចាត់ទុកថា នេះ បានសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាដល់កងទ័ពរំដោះប្រជាជនចិន និងជាពិសេសតំបន់ភូមិភាគខាងត្បូង។ មន្ត្រីយោធាជាន់ខ្ពស់ចិនរូបនេះ បានបញ្ជាក់ថា កម្ពុជា-ចិន នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត៕

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


