ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ជំរុញឲ្យកុមារនិងមនុស្សចាស់ កុំធ្វើដំណើរទៅចិន ព្រោះជំងឺផ្លូវដង្ហើម
ក្រសួងសុខាភិបាលតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី៣០ខែវិច្ឆិកា បានជំរុញមនុស្សចាស់ កុមារនិងមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ត្រូវចៀសវាងការធ្វើដំណើរទៅប្រទេសចិន ដោយសារតែការកើនឡើងនៃករណីជំងឺផ្លូវដង្ហើមនៅទីនោះ។

អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន បានស្នើឲ្យប្រទេសចិន ផ្តល់ព័ត៌មានលម្អិតអំពីការរីករាលដាល ដែលមន្ត្រី WHO និយាយថា វាមិនខ្ពស់ដូចមុនការរាតត្បាតនៃជំងឺកូវីដ-១៩ទេ។
តៃវ៉ាន់ បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើតជំងឺនៅក្នុងប្រទេសជិតខាងដ៏ធំរបស់ខ្លួន ចាប់តាំងពីការផ្ទុះឡើងនៃរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិន ហើយសម្លាប់មនុស្សជិត៨០០នាក់ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០០២-២០០៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបញ្ចេញបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ក្រសួងសុខាភិបាលតៃវ៉ាននិយាយថា ដោយសារតែការកើនឡើងនៃជំងឺផ្លូវដង្ហើមក្នុងប្រទេសចិន មនុស្សចាស់ កុមារតូចៗ និងអ្នកផ្សេងទៀតដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ត្រូវបានស្នើសុំមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសចិន ប្រសិនបើចាំបាច់។ ប្រសិនបើការធ្វើដំណើរចាំបាច់ ប្រជាជនគួរតែចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ និងកូវីដ១៩ មុនពេលទៅប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅចិន គឺជាបញ្ហាទូទៅដែលប្រទេសទាំងអស់ប្រឈមមុខ ហើយអាជ្ញាធរចិនបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទាំងស្រុងហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន បញ្ជាក់ថា ការកើនឡើងនៃករណីជំងឺផ្លូវដង្ហើម ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


