ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាចាប់ផ្តើមបង្ក្រាបបាតុកម្មហើយ មនុស្សជាង១០០នាក់ត្រូវចាប់ខ្លួននៅ Mandalay
កងកម្លាំងប៉ូលិសបានធ្វើសកម្មភាពតាមការគំរាមរបស់ពួកគេ ក្នុងការបង្ក្រាបក្រុមបាតុករដោយចាប់ខ្លួនអ្នកតវ៉ាប្រមាណ១០០នាក់ ហើយបានបាញ់គ្រាប់កាំភ្លើងពិតនិងអាវុធគ្រប់គ្រងកុបកម្មដាក់អ្នកដទៃដែលបណ្តាលឲ្យមនុស្សមួយចំនួនរងរបួសធ្ងន់។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅថ្ងៃនោះរួមមានអភិបាលក្រុង Mandalay លោក U Ye Lwin ដែលជាឥស្សរជនដ៏គួរឲ្យគោរពម្នាក់នៃទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ាមួយនេះ។
ប្រភពដែលអាចទុកចិត្តបាននៅទីក្រុង Mandalay បានបញ្ជាក់ថា អភិបាលក្រុងរូបនេះត្រូវបានចាប់ខ្លួនដោយភ្នាក់ងារអនុវត្តច្បាប់កាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការចាប់ខ្លួនរបស់គាត់នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
មនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងអំឡុងបាតុកម្មនៅទីក្រុង Mandalay ពោលគឺមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយយោធា បានដាក់បម្រាមគោចរនិងហាមឃាត់មិនឲ្យមានការប្រមូលផ្តុំមនុស្ស៥នាក់ឬច្រើនជាងនេះ។
បាតុកររាប់ពាន់នាក់រួមទាំងគ្រូបង្រៀនមកពីសកលវិទ្យាល័យនិងមហាវិទ្យាល័យផ្សេងៗគ្នាក្នុងទីក្រុង Mandalay បានប្រមូលផ្តុំគ្នាប្រឆាំងនឹងកងទ័ពនិងអ្វីដែលពួកគេអះអាងថា ជាការរឹបអូសអំណាចដោយខុសច្បាប់ពីរដ្ឋាភិបាលជាប់ឆ្នោត។
មន្រ្តីប៉ូលិសប្រឆាំងកុបកម្មបានចេញការព្រមានជាច្រើនដល់ក្រុមបាតុករ ដោយទទូចឲ្យពួកគេបញ្ឈប់ការធ្វើបាតុកម្ម ប៉ុន្តែក្រុមបាតុករបានទទូចសុំអាជ្ញាធរអនុញ្ញាតឲ្យពួកគេបន្តធ្វើបាតុកម្ម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times
ចុចអាន៖ យោធាវាយឆ្មក់និងកម្ទេចទីស្នាក់ការគណបក្សរបស់លោកស្រី ស៊ូជី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត