ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសថ្ងៃ រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី
សភាតំណាងរាស្រ្តរុស្ស៊ី បានកំណត់យកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

មុននេះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបដិសេធធ្វើអត្ថាធិប្បាយអ្វីទាំងអស់ អំពីលទ្ធភាពនៃការឈរឈ្មោះសម្រាប់អាណត្តិថ្មី ដោយគ្រាន់តែនិយាយថា លោកនឹងជូនដំណឹង ពេលណាសភាសម្រេចចិត្តអំពីកាលបរិច្ឆេទ រៀបចំការបោះឆ្នោត។
លោក ពូទីន បាននិយាយក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាកាលពីខែកញ្ញាថា “ពេលណាការសម្រេចចិត្តធ្វើឡើង ការបោះឆ្នោតនឹងត្រូវបានប្រកាស កាលបរិច្ឆេទនឹងត្រូវកំណត់ បន្ទាប់មកយើងនឹងពិភាក្សាគ្នា”។
ប្រសិនបើគ្មានបេក្ខជនណាម្នាក់ ទទួលបានសំឡេងលើសពាក់កណ្តាលក្នុងការបោះឆ្នោតជុំទីមួយទេ ការបោះឆ្នោតជុំទីពីរ នឹងធ្វើឡើងនៅ ៣ សប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ហើយបេក្ខជនឈ្នះឆ្នោត នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី៧ ខែឧសភា ។

ក្រៅពីលោក ពូទីន, នៅខែវិច្ឆិកា ឆ្នាំ២០២៣ អតីតសមាជិករដ្ឋសភារុស្ស៊ី លោក Boris Nadezhdin ក៏បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដោយដាក់ចេញគោលការណ៍ប្រឆាំងសង្រ្គាម ។
ថ្វីបើអ្នកផ្សេងទៀត បានប្រកាសបេក្ខភាពរបស់ពួកគេរួចហើយក៏ដោយ ប៉ុន្តែលោក Nadezhdin ក៏ត្រូវបានគេមើលឃើញថា ជាបេក្ខជនលេចធ្លោមួយរូបផងដែរ។
យោងតាមកំណែថ្មីនៃរដ្ឋធម្មនុញ្ញរុស្ស៊ី បេក្ខជនប្រធានាធិបតីត្រូវតែមានចំណុច៣យ៉ាងនេះ៖
១. ត្រូវមានអាយុយ៉ាងតិច ៣៥ ឆ្នាំ
២. រស់នៅក្នុងប្រទេសរុស្ស៊ីបានយ៉ាងហោចណាស់២៥ឆ្នាំ
៣. មិនមានសញ្ជាតិបរទេស ឬលិខិតអនុញ្ញាតស្នាក់នៅប្រទេសក្រៅ មិនថាពេលបោះឆ្នោត ឬនៅពេលណាមួយពីមុនមកឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រឿងកម្របំផុត! កងយន្តហោះចម្បាំងរុស្ស៊ី អមដំណើរលោក ពូទីន ទៅតំបន់មជ្ឈិមបូព៌ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


