ព័ត៌មានអន្ដរជាតិ
អាមេរិក ទិញប្រេង ៣ លានបារ៉ែលដើម្បីបំពេញបន្ថែមក្នុងស្តុកបម្រុង
ក្រសួងថាមពលអាមេរិកបានបញ្ចប់កិច្ចសន្យាទិញប្រេងចំនួន ៣ លានបារ៉ែល ដើម្បីយកមកបំពេញក្នុងទុនបម្រុងប្រេងយុទ្ធសាស្ត្រ (SPR) របស់ខ្លួន បន្ទាប់ពីមានការលក់ចេញមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ។

ក្រសួងបាននិយាយទៀតថា ខ្លួនបានទិញប្រេងសម្រាប់ចែកចាយទៅកាន់តំបន់ Big Spring រដ្ឋតិចសាស់ ដែលមានតម្លៃជាមធ្យម ៧៧.៣១ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃលក់ជាមធ្យមកាលពីឆ្នាំ ២០២២ គឺមានរហូតដល់ ៩៥ ដុល្លារក្នុងមួយបារ៉ែល ។
កាលពីឆ្នាំមុន អាមេរិកបានលក់ប្រេងអស់ជាង ១៨០ លានបារ៉ែល ដើម្បីជួយទប់លំនឹងតម្លៃប្រេង បន្ទាប់ពីរុស្ស៊ីបើកប្រតិបត្តិការយោធាពេញទំហឹងទៅលើអ៊ុយក្រែន ។

រហូតមកដល់ពេលនេះ អាមេរិកបានទិញប្រេងប្រហែល ១៤ លានបារ៉ែលមកវិញ ខណៈនៅខែកុម្ភៈ ប្រេងចំនួន ៤ លានបារ៉ែលត្រូវបានក្រុមហ៊ុនសងមកឲ្យក្រសួងថាមពលអាមេរិក បន្ទាប់ពីបានខ្ចីយកទៅប្រើប្រាស់បណ្ដោះអាសន្ន ។
ចំពោះប្រតិបត្តិការចុងក្រោយបំផុត ក្រុមហ៊ុន Sunoco Partners Marketing & Terminals LP បានលក់ ១.២ លានបារ៉ែលទៅទុនបម្រុងយុទ្ធសាស្ត្រ ខណៈដែលក្រុមហ៊ុន Macquarie Commodities Trading US LLC និងក្រុមហ៊ុន Phillips 66 បានលក់ប្រហែល ៩០ ម៉ឺនបារ៉ែល ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


