ព័ត៌មានអន្ដរជាតិ
អាមេរិក លក់គ្រាប់កាំភ្លើងធំក្នុងទំហំទឹកប្រាក់ ១៤៧.៥ លានដុល្លារឲ្យ អ៊ុយក្រែន ចំពេលមានសង្គ្រាមនៅហ្គាហ្សា
ប្រធានាធាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីពេលថ្មីៗនេះបានអនុម័តការលក់គ្រាប់កាំភ្លើងធំប្រភេទ ១៥៥ មិល្លីម៉ែត្រ និងគ្រឿងសឹកផ្សេងទៀតក្នុងទំហំទឹកប្រាក់ប្រមាណ ១៤៧.៥ លានដុល្លារ ចំពេលមានសង្គ្រាមកំពុងឆេះរោលរាលនៅក្នុងតំបន់ហ្គាហ្សា ។

ទន្ទឹមនោះ នេះគឺជាលើកទី ២ ហើយដែលរដ្ឋបាលរបស់លោក Biden អនុម័តកញ្ចប់ជំនួយយោធាបន្ទាន់ទៅឲ្យអ៊ីស្រាអែល ដោយមិនឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់សភា ខណៈគ្រាប់កាំភ្លើងធំទាំងនោះនឹងត្រូវយកចេញពីឃ្លាំងស្តុកអាវុធរបស់អាមេរិកផ្ទាល់តែម្ដង ។
ទន្ទឹមនោះ ការសម្រេចលក់គ្រាប់កាំភ្លើងធំនៅពេលនេះ គឺដោយសារតែអាមេរិកមានការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែល ហើយនេះក៏ជាសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកផងដែរ ដើម្បីជួយអ៊ីស្រាអែលក្នុងការអភិវឌ្ឍ និងរក្សានូវសមត្ថភាពការពារខ្លួនក្នុងកម្រិតដ៏ខ្លាំងក្លាមួយ ។

គួរបញ្ជាក់ថា ការផ្ទុះសង្គ្រាមជាថ្មីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាយពេលជិត ៣ ខែមកហើយ បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះបានបាញ់រះគ្រាប់រ៉ុកកែតស្រោចដូចទឹកភ្លៀង និងការវាយឆ្មក់ឆ្លងព្រំដែនចូលមកទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជិត ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលានោះមក សង្គ្រាមក៏កាន់តែក្ដៅដូចបាយពុះ ក្រោយពេលដែលអ៊ីស្រាអែលបើកការវាយប្រហារមិនប្រណីដៃតាមផ្លូវអាកាស និងដីគោកទៅលើតំបន់ហ្គាហ្សា ដោយក្នុងនោះបានសម្លាប់ប្រជាជានប៉ាឡេស្ទីនជាង ២១,៥០០ នាក់ និងជិត ៥៦,០០០ នាក់រងរបួស ខណៈពលរដ្ឋប្រមាណ ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ តើប្រទេសណាឆ្លងឆ្នាំសកលមុនគេ ហើយដែនដីណាលាឆ្នាំចាស់ក្រោយគេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


