ព័ត៌មានអន្ដរជាតិ
ពន្ធថ្មីរដ្ឋកាលីហ្វ័រញ៉ា ផ្តល់ធានារ៉ាប់រងសុខភាព រាប់ទាំងសេវាប្តូរភេទដល់យុវជន មិនថាអ្នកអន្តោប្រវេសន៍
គោលនយោបាយពន្ធថ្មីនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងផ្តល់ការធានារ៉ាប់រងសុខភាពជាច្រើនប្រភេទរាប់បញ្ចូលទាំងការវះកាត់ប្តូរភេទទៅដល់យុវជនក្នុងរដ្ឋផង និងទាំងយុវជនចំណូលថ្មីដែលធ្វើអន្តោប្រវេសន៍មកកាន់រដ្ឋនេះផងដែរ ។

តាមប្រភពព័ត៌មានពីមូលនិធិចំណាយពន្ធដារលើប្រព័ន្ធសុខាភិបាល នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសរ៉ាប់រងក្តោបទៅលើចំណាយរាប់ទាំងការវះកាត់ផ្លាស់ប្តូរភេទ ដោយមិនគិតបែងចែកថាប្រជាពលរដ្ឋក្នុងស្រុក ឬអ្នកអន្តោប្រវេសន៍ពីខាងក្រៅនោះឡើយ ។
ការប្រកាសនេះ គឺក្រោយពីទទួលបានការអនុញ្ញាត និងការចុះហត្ថលេខាអនុម័តយល់ស្របពីអភិបាលរដ្ឋកាលីហ្វ័រញ៉ាគឺលោក Gavimn Newsom ខណៈតម្លៃនៃការចំណាយក្នុងកម្មវិធីនេះ គឺប្រមាណជា ៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

ចំពោះរដ្ឋប៉ែកខាងលិចសហរដ្ឋអាមេរិកមួយនេះ គឺជារដ្ឋអាមេរិកដំបូងគេបង្អស់ដែលបានផ្តល់នូវការធានារ៉ាប់រងសុខភាពជូនដល់រាល់ប្រជាពលរដ្ឋ ពិសេសយុវជនទាំងអស់ដោយមិនគិតពីអ្នកចំណូលស្រុកថ្មីៗដោយគ្មានការអនុញ្ញាតតាមផ្លូវច្បាប់ក៏ដោយ ចាប់តាំងពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២៤ នេះមក ហើយសេវានេះក៏នឹងមានអត្ថប្រយោជន៍ដល់ជនអន្តោប្រវេសន៍ប្រមាណ ៧ សែននាក់ សម្រាប់សុខាមាលភាពរបស់ពួកគេ ។
បើតាមខ្លឹមសារនៃគោលនយោបាយពន្ធថ្មីដែលរ៉ាប់រងលើសេវាសុខមាលភាពរាប់ទាំងសេវាការវះកាត់ផ្លាស់ប្តួរភេទ របស់ប្រជាពលរដ្ឋនៃរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា “ការយកចិត្តទុកដាក់លើសមភាពនៃការប្តូរភេទ ត្រូវបានរ៉ាប់រងដោយមូលនិធិ Medi-Cal ក្នុងករណីដែលចាំបាច់ត្រូវការសេវាវេជ្ជសាស្រ្ត ហើយការស្នើសុំផ្លាស់ប្តូរភេទ នឹងត្រូវយកចិត្តទុកដាក់ដោយអ្នកជំនាញ ក្នុងការផ្តល់សមភាពនៃការប្តូរភេទនេះ ក៏ដូចជាភាពចម្រុះនៃភេទក្នុងសង្គម ដែលត្រូវអនុវត្តតាមស្មារតីទទួលស្គាល់របស់រដ្ឋ” ៕
ប្រែសម្រួល៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


