Connect with us

កីឡា

McGregor ដាក់គោលដៅផ្តួល Jordan ក្នុងបញ្ជីអត្តពលិកមានទ្រព្យច្រើនបំផុត

បានផុស

នៅ

កីឡាករគុនចម្រុះ Conor McGregor ​ដែល​បានវិលត្រឡប់ចូលសង្វៀន​វិញ ក្រោយសម្រាក​អស់រយៈពេលយ៉ាងយូរពីបញ្ហារបួស​បានដាក់គោលដៅប្រជែងជាមួយអតីតកីឡាករបាល់បោះ Michael Jordan ដែលជាអត្តពលិកមាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុតក្នុងបញ្ជីទស្សនាវដ្ដី Forbes។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ​២០១៧ ជា​ពេល​វេលា​ ដែលកីឡាករ Conor McGregor រកប្រាក់ចំណូលបានច្រើនបំផុត។ ពេលនោះ​លោក​រកបាន​ប្រាក់ចំនួន ១០លានដុល្លារ ពីការប្រកួតប្រភេទ Crossover ជាមួយកីឡាករប្រដាល់​សកល​ Floyd Mayweather។ ទោះបីជាយ៉ាងនេះក្តី​ក្នុង​រយៈពេលជាង២ឆ្នាំហើយ​ដែល​រូបនេះ​មិន​បាន​ប្រកួត​ដើម្បីរកប្រាក់ចំណូលប្រជែងក្នុងបញ្ជីជាអត្តពលិកមាន​ទ្រព្យ​សម្បត្តិច្រើន​បំផុត​នៅលើពិភពលោក។ មុនការវិលត្រឡប់ចូលសង្វៀន​សាជាថ្មី ទ្រព្យសម្បត្តិ​សរុប​របស់ McGregor ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល២០០លានផោន។

ឆ្នាំ២០២១ McGregor បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីអត្តពលិកអ្នកមាន​ទ្រព្យ​ច្រើន​បំផុត​របស់ទស្សនាវដ្ដី Forbes។ ប្រភព​ចំណូល​សំខាន់​គឺ​​អាជីវកម្មស្រាវីស្គីដ៏ជោគជ័យរបស់ខ្លួនទៅឱ្យ Proximo Spirits ក្នុងតម្លៃ​៦០០​លានដុល្លារ។ ទោះបីជាយ៉ាងណា ការ​របួស​ពេល​ប្រកួត​ UFC 264 ក្នុងខែកក្កដា ឆ្នាំ២០២១ កីឡាករវ័យ៣៥ឆ្នាំរូបនេះមិនអាចរក​ចំណូល​ពី​ការ​ឡើង​សង្វៀន​ទេ ហើយបានធ្លាក់មក​លេខ​៣៣ក្នុងបញ្ជីទស្សនាវដ្ដី Forbes។

ការវិលត្រឡប់​វិលចូលសង្វៀនវិញ McGregor ប្តេជ្ញាថា នឹងប្រជែងជាមួយ​អត្តពលិកមានទ្រព្យសម្បត្តិច្រើនបំផុតគឺលោក Michael Jordan។ លោក Jordan ត្រូវបានគេចាត់ទុក​ជាអ្នកលេងបាល់បោះដ៏អស្ចារ្យបំផុតរក​ចំណូល​បានប្រមាណ​១០០លានដុល្លារ ក្នុងអាជីព​រយៈ​ពេល​១៩ឆ្នាំ។ បុរសវ័យ៦០ឆ្នាំរូបនេះបានរកចំណូលច្រើនបំផុតតាមរយៈការសហការជាមួយក្រុមហ៊ុន Air Jordan របស់​លោក​ជាមួយក្រុមហ៊ុន Nike ហើយត្រូវបានគេជឿថា មានទ្រព្យសម្បត្តិសរុប​២ពាន់លានដុល្លារ។

លោក Michael Jordan កាលនៅជាកីឡាករ

កីឡាករ Conor McGregor បាននិយាយ​ក្នុងបទសម្ភាស​មួយ​ថា ៖«វាជាការជំរុញ​ទឹក​ចិត្តមួយដោយមើលឃើញ លោក Michael Jordan ស្ថិតនៅលំដាប់កំពូលក្នុងតារាង​អត្តពលិកជាទ្រព្យសម្បត្តិច្រើន។ គាត់​មាន​ស្បែក​ជើង​ម៉ាក​ Jordan ដែល​មាន​តម្លៃរាប់ពាន់លានដុល្លារ។ ខ្ញុំ​គិត​ថា​ វា​មានប្រហែល​ជា ៣.៣​ពាន់​លាន​ដុល្លារ​ដែល​គាត់​រកបាន»។

កីឡាករ​​គុន​ចម្រុះ​បន្ត​រៀប​រាប់​ថា ៖«ខ្ញុំ​កំពុងខិត​​ជិត​ទៅ​រក​ទឹកប្រាក់១ពាន់លានដុល្លារ។ ខ្ញុំ​គិត​ថា​ ខ្ញុំ​មាន​ប្រហែល៦៥០​លាន​ដុល្លារ​តាម​​អ្វី​ដែល​ខ្ញុំ​​អាច​ធ្វើបាន។ ខ្ញុំគិតថា ពួកគេក៏កំពុង​គិត​រឿងនេះ។ ខ្ញុំប្រហែលជាត្រូវធ្វើការត្រួតពិនិត្យផ្ទាល់ខ្លួនអំពីរឿងនោះដែរ។ ខ្ញុំក៏រំពឹងថា ខ្ញុំនឹងមាន​ឱកាស​រំកិលខ្លួនក្នុងតារាងបញ្ជីនោះ។ វាពិតជារឿងដែលរីករាយដែលមើលឃើញគោលដៅ​ខ្លនឯងក្នុងទស្សនាវដ្ដី Forbes ជាអត្តពលិក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេបំផុតប្រចាំឆ្នាំ»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Talksport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម