កីឡា
ញាក់សាច់! មានការផ្គូផ្គងឲ្យមេ ONE ប្រកួតជាមួយមេ UFC
ក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមចូលចិត្តប្រដាល់គុនចម្រុះទូទាំងពិភពលោក បន្ទាប់ពីស្ថាប័នប្រដាល់ ONE Championship បានបង្ហោះសារនៅលើ Twitter ផ្លូវការរបស់ខ្លួនថា តើនរណាចង់ឃើញលោក Chatri ប្រកួតជាមួយលោក Dana?
ការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ONE នេះបានធ្វើឲ្យមានការចាប់អារម្មណ៍ និងបញ្ចេញមតិយោបល់ច្រើន ពីព្រោះបុរសទាំងពីរនេះជាកំពូលមនុស្ស ដែលបង្កើតស្ថាប័នប្រដាល់ធំបំផុតលំដាប់ពិភពលោក ដើម្បីក្លាយជាសមរភូមិអ្នកគុននិយមគ្រប់រូបមកពីទូទាំងពិភពលោក។
លោក Dana White ជានរណា?
លោក Dana White កើតនៅឆ្នាំ ១៩៦៩ នៅប្រទេសអង់គ្លេស ជាសហគ្រិនអាមេរិក និងជាប្រធានស្ថាប័នប្រដាល់គុនចម្រុះកំពូលនៅអាមេរិកក៏ដូចជាទូទាំងពិភពលោកគឺ Ultimate Fighting Championship ដែលត្រូវបានគេស្គាល់ថា UFC។

ស្ថិតក្រោមការដឹកនាំរបស់លោក Dana White ស្ថាប័នប្រដាល់ក្នុងទ្រុង UFC បានរីកធំធាត់ និងល្បីល្បាញទូទាំងពិភពលោក។ បង្កើតជាផ្លូវការនៅឆ្នាំ ១៩៩៣ ស្ថាប័ននេះមានទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។

កាលពីឆ្នាំ ២០១៩ លោក Dana White ត្រូវបានគេប៉ាន់ស្មានមានទ្រព្យសម្បត្តិប្រមាណ ៥០០ លានដុល្លារអាមេរិក។ លោកធ្លាប់ហាត់ប្រដាល់សកលតាំងពីអាយុ ១៧ ឆ្នាំ ហើយបន្ទាប់មកធ្វើជាគ្រូបង្ហាត់ប្រដាល់សកលដើម្បីសុខភាព។ ក្រៅពីលេចធ្លោ និងជោគជ័យនៅស្ថាប័នគុនចម្រុះ UFC លោកក៏ពាក់ព័ន្ធនឹងការផ្គូផ្គងឲ្យមានការប្រកួតរវាងជើងឯកប្រដាល់សកល Floyd Mayweather ជាមួយកំពូលអ្នកលេងគុនចម្រុះ Conor McGregor ផងដែរ។
លោក Chatri Sityodtong ជានរណា?
លោក Chatri ជាជនជាតិថៃកើតនៅឆ្នាំ១៩៧១ជាសហគ្រិន និងជាអតីតកីឡាករប្រដាល់មួយរូប។ លោកត្រូវបានគេស្គាល់ និងល្បីល្បាញតាមរយៈស្ថាប័នប្រដាល់ធំបំផុតនៅអាស៊ី ក៏ដូចជាទូទាំងពិភពលោក ONE Championship ដែលមានទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារអាមេរិក។

ទើបតែបង្កើតនៅឆ្នាំ ២០១១ ពោលគឺ ១០ ឆ្នាំប៉ុណ្ណោះ ស្ថិតក្រោមការដឹកនាំរបស់លោក Sityodtong ស្ថាប័ន ONE រីកចម្រើនធំធាត់យ៉ាងឆាប់រហ័សរហូតជាប់ក្នុងចំណោមកំពូលស្ថាប័នកីឡាទាំង ១០លើលោក។ នេះបើយោងតាម Forbes

លោក Chatri បានជាប់ឈ្មោះជាមនុស្សមានឥទ្ធិពលបំផុតលំដាប់ទី ២ ក្នុងវិស័យកីឡានៅទ្វីបអាស៊ីរបស់ FOX Sports។ ក្រៅពីបង្កើតស្ថាប័ន ONE បុរសជនជាតិថៃរូបនេះ ក៏ជាអ្នកបង្កើតកម្មវិធីកម្សាន្តប្រើប្រាជ្ញា The Apprentic: ONE Championship Edition ផងដែរ។
កាលពីក្មេង លោក Chatri ហ្វឹកហាត់កីឡាប្រដាល់មួយថៃ និងមានបទពិសោធប្រដាល់ ៣៥ ឆ្នាំ។ ក្រៅពីនេះលោកបានហ្វឹកហាត់ជំនាញជឺជីតស៊ូរបស់ទទួលបានខ្សែក្រវាត់ប្រផេះទៀតផង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន