ព័ត៌មានអន្ដរជាតិ
Oxfam៖ មនុស្សជាងកន្លះផែនដី កាន់តែក្រទៅៗ
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ Oxfam អន្តរជាតិ ដែលចេញផ្សាយកាលពីចុងសប្តាហ៍ បានបង្ហាញថា មនុស្ស៥ពាន់លាននាក់លើពិភពលោក (លើសពាក់កណ្តាលនៃប្រជាជនសរុប) កាន់តែក្រទៅៗ ខណៈមហាសេដ្ឋីកំពូល៥រូបកាន់តែមានទ្វេគុណ ពោលគឺទ្រព្យរបស់ពួកគេបានកើនឡើង១១៤% ស្មើនឹង៨៦៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។

តាមរបាយការណ៍ មនុស្ស៥ពាន់លាននាក់លើពិភពលោក កាន់តែក្រទៅៗ ដោយសារអតិផរណា សង្គ្រាមនិងបម្រែបម្រួលអាកាសធាតុ ហើយបើតាមអត្រាបច្ចុប្បន្ននេះ ពិភពលោកនឹងត្រូវចាយពេលជិត២៣០ឆ្នាំទៀតឯណោះ ទើបអាចលុបបំបាត់ភាពក្រីក្របាន។
អង្គការ Oxfam លើកឡើងថា ក្នុងរយៈពេល២ឆ្នាំមកនេះ កម្មករជិត៨០០លាននាក់ជុំវិញពិភពលោក មិនអាចទទួលបានប្រាក់ឈ្នួលសមល្មមដើម្បីទប់ទល់នឹងអតិផរណាបានទេ។ កត្តានេះ បណ្តាលឲ្យពួកគេបាត់បង់ប្រាក់ចំណូលជាមធ្យម២៥ថ្ងៃក្នុងមួយឆ្នាំ។ ក្នុងចំណោម អាជីវកម្មធំៗប្រមាណ ១៦០០នៅលើពិភពលោក មានតែ០.៤%ប៉ុណ្ណោះ ដែលហ៊ានធានាប្រាក់ឈ្នួលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សម្រាប់ការរស់នៅរបស់កម្មករ និងផ្តល់ការគាំទ្រដល់ពួកគេ។

ដោយឡែក បើនិយាយពីអ្នកមានវិញ, អ្នកមានបំផុតទាំង៥របស់ពិភពលោកនាពេលបច្ចុប្បន្នគឺ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk, នាយក LVMH លោក Bernard Arnault, នាយកក្រុមហ៊ុន Amazon លោក Jeff Bezos, សហស្ថាបនិក Oracle លោក Larry Ellison និងមហាសេដ្ឋីវិនិយោគ Warren Buffett។
លើសពីនេះ Oxfam ជឿថា ប្រសិនបើនិន្នាការបែបនេះនៅតែបន្ត នោះពិភពលោក អាចនឹងមានសេដ្ឋីដែលមានទ្រព្យសម្បត្តិទ្រីលានដុល្លារលើកដំបូង នៅទសវត្សរ៍ក្រោយ ជាក់ជាមិនខាន។

សូមបញ្ជាក់ថា របាយការណ៍របស់ Oxfam គឺប្រមូលទិន្នន័យពីអង្គការពលកម្មអន្តរជាតិ (ILO), ធនាគារពិភពលោក (WB), វិទ្យាស្ថាន Wealth-X និងទស្សនាវដ្តី Forbes ខណៈអង្គការអន្តរជាតិមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ដោយមានគោលដៅស្វែងរកដំណោះស្រាយចំពោះភាពក្រីក្រ និងអយុត្តិធម៌ក្នុងពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ប៉ែន បូណា ៖ ខ្ជិលអាចជាមូលហេតុនៃភាពក្រីក្រ ប៉ុន្តែអ្នកក្រទាំងអស់មិនមែនសុទ្ធតែខ្ជិលទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


