ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់នៅហ្គាហ្សាកាន់តែច្រើន ខណៈអ៊ីស្រាអែលក៏មិនបន្ថូរដៃវាយលុក
យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី២២ ខែមករាបានឲ្យដឹងថា ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានកើនឡើងលើសពី ២៥,០០០ នាក់ ខណៈអ៊ីស្រាអែលក៏មិនបន្ថូរដៃក្នុងការវាយលុកនោះដែរ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីនលោក Ashraf al-Qudra បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១៧៨ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយបង្កើនចំនួនអ្នកស្លាប់ក្នុងរយៈពេលជាង ៣ ខែនៃភ្លើងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាបានឡើងដល់ ២៥,១០៥ នាក់ ។
ទន្ទឹមនោះ យ៉ាងហោចណាស់មនុស្ស ៦២,៦១៨ នាក់បានរងរបួស និងប្រហែល ៨៥ ភាគរយភាគរយនៃចំនួនប្រជាជនប៉ាឡេស្ទីនត្រូវបានផ្លាស់ទីលំនៅ ខណៈមនុស្សរាប់ពាន់នាក់ទៀតកំពុងជ្រកកោននៅក្នុងជំរំរបស់អង្គការសហប្រជាជាតិក្នុងស្ថានភាពដ៏អាក្រក់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសអ៊ីស្រាអែលចំពោះការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនដ៏ឃោឃៅនៅតំបន់ហ្គាហ្សា ។ លោកបាននិយាយនៅឯការបើកកិច្ចប្រជុំកំពូល G77+China នៅរដ្ឋធានី Kampala ប្រទេសអូហ្គង់ដាថា “ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានបន្តបំផ្លិចបំផ្លាញធំទៅៗ និងបានសម្លាប់ជនស៊ីវិលក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកផងដែរ ចាប់តាំងពីលោកធ្វើជាអគ្គលេខាធិការ UN” ។
លោកបានប្រាប់សារព័ត៌មាន Al Jazeera ទៀតថា “ដំណោះស្រាយចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឹការទទួលយកសិទ្ធិរបស់ប៉ាឡេស្ទីន និងការទទួលយកដំណោះស្រាយរដ្ឋពីរជាដើម” ។
គួរបញ្ជាក់ថា ការអះអាងនេះកើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រឆាំងការបង្កើតរដ្ឋពីរ ហើយលោកបានប្តេជ្ញាបន្តការវាយលុករហូតទាល់តែកម្ចាត់បានក្រុមហាម៉ាស ខណៈអ៊ីស្រាអែលក៏បានបង្កើនការប្រយុទ្ធទៅលើកងកម្លាំងផ្សេងទៀតផងដែរ ដែលកាន់តែបង្កភាពតានតឹងនៅក្នុងតំបន់ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


