ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ដាក់ចេញវិធានការ ៤ចំណុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់បង្កឡើងដោយការសេពគ្រឿងស្រវឹង
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការ ៤ចំណុច ពាក់ព័ន្ធនឹងគ្រឿងស្រវឹង។
វិធានការទាំង៤ នោះ រួមមាន ទី១ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ដោយធ្វើការពង្រឹងតាមច្បាប់ និងពិនិត្យឱ្យបានតឹងរឹងបំផុត។ ទី២ អ្នកសារព័ត៌មាន ត្រូវចូលរួមក្នុងការផ្សព្វផ្សាយអប់រំ ឱ្យប្រជាជនបានយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង ក្នុងពេលបើកបរ។ ទី៣ ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរត្រូវមានព្រំដែន ជាពិសេស ការផ្សាយស្រាបៀរ ដែលជំរុញ និងលើកទឹកចិត្តឱ្យមានការផឹកស្រាបៀរ ដូចជាការគាស់ស្រាបៀរផឹកនៅលើវេទិការផ្សាយតាមទូរទស្សន៍ ត្រូវបញ្ឈប់ការផ្សព្វផ្សាយបែបនេះតទៅទៀត។ ទី៤ ការផ្សព្វផ្សាយតាមរយៈផ្ទាំងពាណិជ្ជកម្មពាក់ព័ន្ធនឹងស្រាបៀរ ត្រូវភ្ជាប់ជាមួយសារអប់រំ ដូចជា ស្រវឹងកុំបើកបរ ជាដើម។
សម្តចធិបតី បានដាក់ចេញនូវវិធានការទាំងអស់នេះ បន្ទាប់ពីពេលថ្មីៗកន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាបន្តបន្ទាប់បង្កដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដទៃ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង