Connect with us

ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់ ថា ការដោះសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបាតទន្លេ ធានាសុវត្ថិភាពការដឹកជញ្ជូនតាមផ្លូវទឹក

បានផុស

នៅ

ការបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅបាតទន្លេ ពិតជាមានសារសំខាន់ណាស់ក្នុងការពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពការដឹកជញ្ជូនតាមផ្លូវទឹក។ នេះជាការលើកឡើងរបស់លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាសាធារណៈស្ដីពីកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤​ នៅខេត្តកណ្ដាល លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានថ្លែងដូច្នេះថា៖ «ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម និងនាវាលិចក្នុងបាតទន្លេ មានសារសំខាន់ក្នុងការពង្រឹងសន្តិសុខជាតិ សុខសុវត្ថិភាពការដឹកជញ្ជូនផ្លូវទឹក និងសុខសុវត្ថិភាពប្រជាពលរដ្ឋតាមដងទន្លេ ដែលជាកត្តាចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ»។

លោកអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា ប្រសិនបើមិនមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកទេនោះ កម្ពុជា អាចនឹងមាននាវាទេសចរណ៍អន្តរជាតិធំៗចូលមកកាន់ប្រទេសកម្ពុជាតាមដងទន្លេ និងជាភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ហើយទន្ទឹមនឹងនេះ នៅពេលដែលការបោសសម្អាតសំណល់យុទ្ធភណ្ឌ និងបំណែកនាវាលិចនៅបាតទន្លេរួចរាល់ កម្ពុជា ក៏អាចយកសំណល់យុទ្ធសង្គ្រាម និងបំណែកនាវាទាំងនោះ មកដាក់តាំងបង្ហាញឱ្យសាធារណជន ក៏ដូចជាភ្ញៀវអន្តរជាតិទស្សនាបាន។  

បើតាមរបាយការណ៍របស់លោក ម៉ុង សុគន្ធារ័ត្ន ប្រធាននាយកដ្ឋានកណ្ដាល ទទួលបន្ទុកកងឯកភាពបោសសំអាតមីន ដើម្បីអភិវឌ្ឍន៍ និងអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក គឺកម្ពុជា ត្រូវបានរងការវាយប្រហារចំនួន ៣៨៤លើក និងការទម្លាក់គ្រាប់បែកធំៗ ប្រភេទ KM៨៤ ទម្ងន់ ៩២៥គីឡូក្រាម KM៨៣ ទម្ងន់ ៤៥០គីឡូក្រាម KM៨២ ទម្ងន់ ២៣០ គីឡូក្រាម ពីយន្តហោះជាង១ម៉ឺនគ្រាប់នៅតាមដងទន្លេ​ ក្នុងចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៣។

មន្ត្រីជំនាញរូបនេះ បានបន្តឱ្យដឹងថា ផ្អែកតាមព័ត៌មានពីប្រជាពលរដ្ឋ ព័ត៌មានស្រាវជ្រាវស៊ើបអង្កេតតាមបច្ចេកទេស និងឯកសារនានា គឺក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ សង្គ្រាមមានការបាញ់ប្រហារនាវាដឹកគ្រាប់ជាច្រើននៅតាម ដងទន្លេមេគង្គ ដែលជាក់ស្ដែង នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង គឺអង្គភាពស៊ីម៉ាក់ បានរកឃើញ និងស្រង់គ្រាប់មិនទាន់ផ្ទុះ និងមីន ចេញពីនាវាដែលបានបាញ់លិច បានចំនួនសរុប ២១ ៥៥៦គ្រាប់ និងបំណែកនាវាទម្ងន់ ២២១ ៨០៤គីឡូក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ រកឃើញអ្នកមានសំណាងទៀតហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ចរាចរណ៍៧ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

Sokha Hotels

ព័ត៌មានពេញនិយម