ជីវិតកម្សាន្ដ
ឈុតរបស់ Chompoo ប្លែកពេក អ្នកគាំទ្រស្មានថានាងដណ្ដប់ភួយដើរម៉ូដនៅប៉ារីស
កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីជួរមុខក្នុងប្រទេសថៃ Chompoo Araya បានហោះហើរទៅក្រៅប្រទេសដើម្បីចូលរួមព្រឹត្តិការណ៍ម៉ូដលំដាប់ពិភពលោក CHANEL ជាមួយនឹងឈុតសំលៀកបំពាក់ Spring/Summer 2024haute couture collection ដែលមានឈ្មោះថា The Button បានប្រព្រឹត្តទៅនៅ GRAND PALAIS ÉPHÉMÈRE ក្នុងទីក្រុងប៉ារីស។

យោងតាមប្រភពពីគេហទំព័រថៃ Sanook បានបង្ហោះនូវរូបភាពអ្នកម្ដាយហៃសូ Chompoo ក្នុងសំលៀកបំពាក់ថ្មីស្រឡាងមួយឈុតទៀត ក្នុងពេលមើលដំបូងដូចជានាងកំពុងតែដណ្ដប់ភួយ ដើរបង្អួតសម្រស់ក្នុងទឹកដីប៉ារីស។ ថ្វីដ្បិតតែជាម៉ូដមួយមើលទៅរាងរញ៉េរញ៉ៃក៏ពិតមែន ប៉ុន្តែនៅពេលតារាសម្ដែងរូបនេះបើកក្រណាត់ដែលនាងដណ្ដប់ចេញពីរាងកាយ ទើបដឹងថា តាមពិត Chompoo លាក់ភាពសិចស៊ីនៅខាងក្នុង។
ដោយសារតែសម្រស់ដ៏ឆើតឆាយនៃឈុតចម្លែកដូចភួយពណ៌ផ្ទៃមេឃស្រាលរបស់ Chompoo បានធ្វើឲ្យទស្សនិកជនដែលនិយមតាមដាននាងចូលមកបញ្ចេញមតិព្រាត ទាក់ទិននឹងសំលៀកបំពាក់នេះមិនខុសពីសព្វដងនោះទេ។ ជាពិសេស ឈុតដ៏ស្មុគស្មាញគ្មានពីរនេះ មានតែនាងប៉ុណ្ណោះហ៊ានស្លៀកចេញក្រៅ ហើយក៏សក្តិសមនឹងរាជិនីម៉ូដក្នុងឧស្សាហកម្មកម្សាន្តផងដែរ។
ទោះយ៉ាងណាក៏ដោយ សំលៀកបំពាក់ប្លែកៗដែលតារាសម្ដែងមានស្វាមីជាសេដ្ធីរូបនេះស្លៀកចូលរួមកម្មវិធីក្រៅប្រទេសមិនមែនជារឿងប្លែកភ្នែករបស់អ្នកគាំទ្រតាំងពីដើមទីមកម្ល៉េះ។ កាលពីប៉ុន្មានថ្ងៃមុន នាងទើបតែលេងខ្លួនក្នុងឈុតពណ៌ក្រហមចាំភ្នែកដល់ថ្នាក់ទស្សនិកជនប្រៀបផ្ទឹមនាងដូចមនុស្សភពក្រៅថែមទៀត៕
សូមទស្សនារូបភាពខាងក្រោម៖





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ត្រូវជនមិនស្គាល់មុខបង្កើត Facebook ក្លែងក្លាយបន្លំសុំលុយពីហ្វេន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


