កីឡា
Taito ជាជើងឯក K-1 ពិភពលោកមិនទាន់បរាជ័យ៣ឆ្នាំចុងក្រោយ
កីឡាករឃីកបុកស៊ីងជប៉ុន Taito Gunji កំពុងគ្រប់គ្រងខ្សែក្រវាត់ K-1 ពិភពលោក២ប្រភេទទម្ងន់ផ្សេងគ្នាដែលមិនទាន់ស្គាល់បរាជ័យឡើងសម្រាប់ការឡើងសង្វៀនរយៈពេល៣ឆ្នាំចុងក្រោយ។
កីឡាករកើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៩ បានចាប់ផ្តើមប្រកួតលក្ខណៈស្ម័គ្រចិត្តពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៦ ដែលបានឆ្លងកាត់សង្វៀន១២លើកគឺទទួលបានជ័យជម្នះ១១លើក និងចាញ់១លើក។

ទោះបីជាយ៉ាងណា នៅឆ្នាំ២០១៥ Taito ក៏បានផ្តើមប្រកួតលក្ខណៈអាជីពរហូតដល់បច្ចុប្បន្ន។ សម្រាប់ការប្រកួតអាជីពរហូតដល់ដើមឆ្នាំ២០២៤ រូបគេបានឡើងសង្វៀន៣០ដង ក្នុងនោះឈ្នះ២៤ដង ចាញ់៥ដង និងស្មើ១ដង។
សម្រាប់ការប្រកួតលក្ខណៈមិនអាជីព Taito ធ្លាប់ឈ្នះជើងឯក៣គ្រឿងគឺនៅឆ្នាំ២០១៤ បានឈ្នះជើងឯក K-1 Challenge B-Class Super Bantamweight ទម្ងន់៥៥គីឡូក្រាម និងឈ្នះជើងឯក K-1 Challenge A-Class Super Bantamweight ហើយឆ្នាំ២០១៦ បានឈ្នះជើងឯក K-1 Koshien Super Bantamwieght ទម្ងន់៥៥គីឡូក្រាម។

បច្ចុប្បន្ន រូបគេបានកំពុងគ្រប់គ្រងខ្សែក្រវាត់ឃីកបុកស៊ីងអាជីពពិភពលោក K-1 ពីរប្រភេទទម្ងន់ផ្សេងគ្នាគឺនៅឆ្នាំ២០១៥ បានឈ្នះខ្សែក្រវាត់ទម្ងន់ K-1 Featherweight និងធ្លាប់បានឡើងប្រកួតការពារខ្សែក្រវាត់នេះជោគជ័យបានមួយដង ហើយនៅឆ្នាំ២០២២ បានឈ្នះខ្សែក្រវាត់ K-1 Featherweight World Grand Prix។ ក្រៅពីនេះ រូបគេក៏ធ្លាប់ឈ្នះខ្សែក្រវាត់ទម្ងន់ Bantamwieght នៅសង្វៀន Krush ក្នុងឆ្នាំ២០១៧។
គិតចាប់ពីធ្នូ ឆ្នាំ២០២០ រហូតដល់ដើម្បី២០២៤ពោលគឺមានរយៈពេលជាង៣ឆ្នាំហើយដែលកីឡាករ Taito Gunji មិនទាន់ចាញ់ឡើងក្នុងចំណោមប្រកួត១២ប្រកួតចុងក្រោយ។ កីឡាករបរទេសដែលចាញ់រូបគេក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយនេះមានថៃ ក្រិក ចិន និងអាហ្សង់ទីន។
និយាយជារួមសម្រាប់ដៃគូដែលជាកីឡាករបរទេសគឺរូបគេមិនដែលចាញ់ឡើយ ហើយប្រវត្តិចាញ់៥ដងក្នុងអាជីពក្រោមស្នាដៃមិត្តរួមជាតិ។

ទោះបីជាយ៉ាងណា ក្នុងប្រវត្តិឡើងសង្វៀន៤០ដងទាំងអាជីព និងស្ម័គ្រចិត្ត កីឡាករទម្ងន់ស្រាលជប៉ុនរូបនេះមិនធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសឡើយពោលគឺប្រកួតនៅតែក្នុងប្រទេសជប៉ុនតែមួយគត់។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


