ព័ត៌មានជាតិ
គ្រូ៧ភាសា និងគ្រូបារមី៥នាក់ ចុះកិច្ចសន្យាឈប់បំពុលសង្គម
នាថ្ងៃទី៣០ ខែមករា នេះ នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងធម្មការ និងសាសនា បានផ្សព្វផ្សាយពីកិច្ចសន្យារបស់គ្រូ៧ភាសា គ្រូបារមី គ្រូចូលរូប គ្រូបារមី អូមអាមចំនួន៦រូប ជាមួយមន្ទីរធម្មការ ស្ដីពីការឈប់ធ្វើសកម្មភាពនានា ដែលប៉ះពាល់តម្លៃព្រះពុទ្ធសាសនា ប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។

តាមការផ្សព្វផ្សាយដដែល គ្រូបារមី ទី១មានឈ្មោះ ឈ្មោះ វ៉ាត វុធ ដែលគេស្គាល់ថាជាគ្រូ៧ភាសា គ្រូបារមីទី២ ឈ្មោះញ៉ឹប សុភិន ដែលតាំងខ្លួនថាជាគ្រូប្រោះព្រំ បើកយីហោឈ្មោះបារមីលោកគ្រូឥណ្ឌាបារមី១២ភាសា និងទី៣គ្រូបារមីឈ្មោះ ស៊ីវ សុផល ជាគ្រូ ហុងស៊ុយ ឈ្មោះបារមីមុន្នីឥសីខ្លា រស់នៅក្នុងរាជធានីភ្នំពេញ បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ។
ចំណែកគ្រូបារមីដោះអំពើ អាប ធ្មប់ ឈ្មោះ គឹន បុត្តា រស់នៅក្នុងភូមិដង្កោរ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម។ រីឯគ្រូបារមី ឈ្មោះថាប៉ាន់ វណ្ណៈ រស់នៅស្រុកទឹកឈូរ ខេត្តកំពតបានធ្វើកិច្ចសន្យាជាមួយមន្ទីធម្មការ និងសាសនាខេត្តកំពត និងគ្រូបារមីភេទស្រីមានឈ្មោះថា សុខ នី ជាគ្រូទាយជោគវាសនា និងមើលជំងឺ ព្រមទាំងយកស្បង់ចីវរព្រះសង្ឈមកស្លៀកពាក់ បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ។

ក្នុងកិច្ចសន្យាជាមួយមន្ទីរធម្មការ គ្រូបារមីទាំងនោះ បានសន្យាស្រដៀងគ្នាថា ឈប់ធ្វើសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម មិនថតបង្ហោះសកម្មភាពដែលអួតអាងផ្ទុយពីការពិតតាមបណ្ដាញសង្គម ឈប់ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានឬអ្នកលេងបណ្ដាញសង្គម ឈប់យកស្បង់ចីវរព្រះសង្ឈមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។ ក្នុងករណីមិនគោរពតាមកិច្ចសន្យា នឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


