កីឡា
ធ្លាប់ឈ្នះជើងឯក៥ដង អ៊ុំ វិចិត្រ ប្រាប់ក្តីស្រមៃធំមួយក្នុងអាជីពអ្នកចាំទី
អ្នកចាំទីជម្រើសជាតិកម្ពុជា និងក្លិបភ្នំពេញក្រោន អ៊ុំ វិចិត្រ មានក្តីស្រមៃធំមួយគឺចង់ស្គាល់រសជាតិពានរង្វាន់អ្នកចាំទីឆ្នើមឲ្យបានម្តងក្នុងអាជីព។

កើតនៅឆ្នាំ១៩៩៣ អ៊ុំ វិចិត្រ បានចាប់ផ្តើមលេងបាល់តាំងពីតូចក្នុងនាមជាយុវជនរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិតាំងពីឆ្នាំ២០០៨។ នៅក្លិបដំបូងនេះ រូបគេបានជួយឲ្យក្លិបទ័ពឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២លើកគឺឆ្នាំ២០១០ និង២០១៦ ប៉ុន្តែនៅឆ្នាំ២០១៦ រូបគេមិនបានលេងទេដោយសារបានរបួសដៃតាំងពីឆ្នាំ២០១៥។

បន្ទាប់ពីជាសះស្បើយពីរបួសនៅចុងឆ្នាំ២០១៧ រូបគេបានវិលត្រឡប់ចូលទីលានវិញ ដោយបានលេងពេញលេញចន្លោះឆ្នាំ២០១៨ និង២០១៩ ជាពេលដែលប្អូនប្រុសបង្កើតរបស់ខ្លួន អ៊ុំ សេរីរ័ត្ន បានរបួសម្តង។ នៅឆ្នាំ២០២០ រូបគេចូលរួមជាមួយក្លិបភ្នំពេញក្រោនជាកន្លែងដែលរូបគេបានឈ្នះជើងឯកលីគកំពូលកម្ពុជាជាលើកដំបូងនៅឆ្នាំ២០២១។

រដូវកាល២០២២ អ៊ុំ វិចិត្រ បានវិលត្រឡប់ទៅក្រសួងការពារជាតិវិញ និងបានត្រឡប់ទៅភ្នំពេញក្រោនជាថ្មីនៅឆ្នាំ២០២៣ ជាពេលដែលរូបគេបានឈ្នះជើងឯក២ទៀតគឺខេមបូឌានលីគខាប់ និងខេមបូឌានស៊ុបភើខាប់។

បើទោះបីជាធ្លាប់ឈ្នះជើងឯក៥លើកក៏ដោយ ក៏ក្នុងនាមជាអ្នកចាំទីរូបនេះមិនទាន់ធ្លាប់បានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមឡើយ។ អ៊ុំ វិចិត្រ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ចំពោះសមិទ្ធផល ខ្ញុំនៅជាមួយក្រសួងការពារជាតិ ខ្ញុំធ្លាប់ឈ្នះពានសម្តេចតេជោបាន២ដង។ បន្ទាប់ពីផ្លាស់មកចូលរួមជាមួយភ្នំពេញក្រោន ខ្ញុំបានឈ្នះជើងឯកលីគកំពូលកម្ពុជា។ ក្រោយមក ខ្ញុំបានត្រឡប់ទៅទ័ពវិញ ហើយត្រឡប់ទៅភ្នំពេញក្រោនម្តងទៀត ខ្ញុំក៏បានឈ្នះជើងឯកខេមបូឌានលីគខាប់ និង ខេមបូឌានស៊ុបភើខាប់»។

អ៊ុំ វិចិត្រ បន្ថែមថា ៖«ក្តីស្រមៃមួយដ៏ធំគឺចង់ឈ្នះពានរង្វាន់ជាអ្នកចាំទីឆ្នើម។ រហូតដល់ឥឡូវនេះ ខ្ញុំមិនទាន់ធ្លាប់ឈ្នះពានជាអ្នកចាំទីឆ្នើមទេ។ នៅតែមានក្តីស្រមៃចង់ឈ្នះ ពីព្រោះយើងលេងអាជីពនេះ យើងត្រូវតែស្គាល់រសជាតិនេះឲ្យបានម្តង»។

ក្រោយជាសះស្បើយពីរបួស និងវិលចូលទីលានវិញក្នុងរយៈពេលបីបួនឆ្នាំចុងក្រោយនេះ អ៊ុំ វិចិត្រ បានក្លាយជាដៃទី១របស់ក្លិបភ្នំពេញក្រោន និងចុងក្រោយត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


