Connect with us

ព័ត៌មានអន្ដរជាតិ

សភា សេណេហ្គាល់ ពន្យារពេលបោះឆ្នោតដល់ចុងឆ្នាំ ក្រោយផ្ទុះភាពច្របូកច្របល់

បានផុស

នៅ

សភារបស់ប្រទេសសេណេហ្គាល់បានពន្យារពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរហូតដល់ថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីផ្ទុះភាពច្របូកច្របល់ បន្ទាប់ពីសមាជិកសភាបក្សប្រឆាំងត្រូវបានដកចេញពីសភា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីទី​៦ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរថា ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានប្រកាសកាលពីពេលថ្មីៗនេះថា ការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែកុម្ភៈ នឹងត្រូវពន្យារពេល ដែលបង្កឲ្យមានការតវ៉ាដោយហិង្សានៅពេញប្រទេស ។

ការពន្យារពេលរបស់សភានេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលសមាជិកសភាចំនួន ១០៥ នាក់ក្នុងចំណោម ១៦៥ អាសនៈបានបោះឆ្នោតគាំទ្រចំពោះវិធានការនេះ មានន័យថា ការបោះឆ្នោតនឹងពន្យារពេលរហូតដល់ខែធ្នូ ហើយនឹងរក្សាលោក Sall ឲ្យនៅកាន់តំណែងដដែលរហូតដល់រកឃើញអ្នកស្នងតំណែងថ្មី ។

គួរបញ្ជាក់ថា ការពន្យារពេលបោះឆ្នោតនេះ ទំនងជាអាចប្រឈមនឹងភាពចលាចលកាន់តែខ្លាំង ខណៈពេលដែលសមាជិកសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃចន្ទ ហើយក៏មានក្រុមបាតុករជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្នុងទីក្រុង Dakar ដោយដុតសំបកកង់រថយន្ត និងរិះគន់លោក Sall ផងដែរ ខណៈលោកប្រធានាធិបតីរូបនេះធ្លាប់​បាន​និយាយ​ថា លោក​មិន​មាន​គម្រោង​បន្ត​អាណត្តិ​នោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​នៅតែមាន​ការ​សង្ស័យ ស្របពេលដែលមេដឹកនាំគណបក្សប្រឆាំងក៏បានថ្កោលទោសចំពោះការពន្យារពេលនេះផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សេដ្ឋកិច្ច២ ថ្ងៃ មុន

អតីតនិស្សិត IT ម្នាក់ ចាប់មុខរបរ​ចិញ្ចឹមកង្កែប រកប្រាក់ចំណូលបានប្រមាណជាង ១ពាន់ដុល្លារ ក្នុងមួយខែ

Sokha Hotels

ព័ត៌មានពេញនិយម