ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ា អនុវត្តវិធីបំបិទសំឡេងអ្នកប្រឆាំងការបោះឆ្នោត
របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានបង្កើនការបង្រ្កាបលើអ្នករិះគន់ការបោះឆ្នោតនាពេលខាងមុខ ដោយបានកាត់ទោសមនុស្សចំនួន ៦៤នាក់ ចាប់តាំងពីច្បាប់ការពារការបោះឆ្នោតចូលជាធរមានកាលពីថ្ងៃទី ២៩ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី០៦ខែតុលា។

ច្បាប់នេះមានទោសធ្ងន់ធ្ងរចាប់ពីដាក់គុកបីឆ្នាំរហូតដល់ទោសប្រហារជីវិតចំពោះអ្នកណាដែលនិយាយប្រឆាំង ឬព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក Tun Tun Naung បាននិយាយថា គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា មានសំណុំរឿងចំនួន ២៤ ត្រូវបានបញ្ជូនទៅតាមច្បាប់ ហើយបានសន្យាថា អាជ្ញាធរនឹងបន្តចាត់វិធានការលើមនុស្សដែលផ្សព្វផ្សាយសារប្រឆាំងការបោះឆ្នោត។
សកម្មភាពរបស់របបនេះបានទាញការថ្កោលទោសពីរដ្ឋាភិបាលលោកខាងលិច និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ដោយបរិហារការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៨ខែធ្នូចុងឆ្នាំនេះ ថាជាការបោកប្រាស់ដើម្បីធ្វើឱ្យការគ្រប់គ្រងយោធាក្លាយជាស្របច្បាប់។ នៅទីក្រុង Yangon និង Mandalay សកម្មជនបន្តប្រឆាំងរបបយោធា ដោយបានចែកខិត្តប័ណ្ណអំពាវនាវឱ្យធ្វើពហិការក្រោមពាក្យស្លោក «No Votes Under Guns»។
នៅក្នុងករណីមួយគួរឱ្យកត់សម្គាល់ លោក Ko Nay Thway អាយុ ៣៦ ឆ្នាំមកពីរដ្ឋ Shan បានក្លាយជាមនុស្សដំបូងគេដែលជាប់ពន្ធនាគារក្រោមច្បាប់ថ្មីនេះ ដែលត្រូវកាត់ទោសឱ្យជាប់គុកប្រាំពីរឆ្នាំពីបទរិះគន់ការបោះឆ្នោតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
គួរបញ្ជាក់ថាការបោះឆ្នោតគ្រោងនឹងធ្វើឡើងនៅក្នុងសង្កាត់ចំនួន ១០២ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ភាគច្រើននៅក្នុងទីក្រុងYangonនិងទីក្រុងNaypyitaw ខណៈដែលរដ្ឋភាគច្រើនក្នុងនៅតែជាប់គាំងនៅក្នុងជម្លោះ ឬស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធប្រឆាំងយោធា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


