ព័ត៌មានអន្ដរជាតិ
តើប្រទេសណាខ្លះ ធ្លាប់រៀបចំការបោះឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតី?
ពលរដ្ឋថៃកំពុងតវ៉ាទូទាំងប្រទេសឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ឬរៀបចំការបោះឆ្នោតសាជាថ្មីតែម្តង ដោយចោទគណៈកម្មាធិការរៀបចំការបោះឆ្នោតថា ក្លែងបន្លំុសន្លឹកឆ្នោត គ្មានតម្លាភាព និងមិនប្រក្រតី។

យ៉ាងណា ប្រហែលមិនអាចទៅរួចឡើយ ដោយមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបឬដោះស្រាយបញ្ហាបាននៅឡើយទេ។
ការបោះឆ្នោតឡើងវិញមិនមែនជារឿងធម្មតានោះទេ ដោយវាត្រូវឆ្លងកាត់ដំណើរការនិងរៀបចំយ៉ាងស្មុគស្មាញ ហើយនៅលើពិភពលោកក៏មានប្រទេសមិនច្រើនដែរ ដែលរៀបចំការបោះឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងការបោះឆ្នោតលើកទីមួយ។ ដូច្នេះតើមានប្រទេសណាខ្លះទៅ?

🚨ប្រទេសអូទ្រីស – ឆ្នាំ ២០១៦
យោងតាម The Guardian, បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីជុំទី២ តុលាការកំពូលបានសម្រេចឲ្យ រៀបចំការបោះឆ្នោតឡើងវិញ នៅទូទាំងប្រទេស ដោយសាររកឃើញភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោតតាមប្រៃសណីយ៍ បន្ទាប់ពីមានការប្តឹងតវ៉ាពីបក្សដែលចាញ់។
លទ្ធផលដំបូងបង្ហាញថា លោក Van der Bellen បេក្ខជនឯករាជ្យគាំទ្រដោយគណបក្ស Green បានឈ្នះលោក Norbert Hofer បេក្ខជនមកពីបក្សសេរីភាព (FPÖ) ក្នុងសំឡេងត្រឹមតែ ៣០ ៨៦៣ សំឡេង ប៉ុណ្ណោះ (ឬប្រហែល ៥០.៣% ទល់នឹង ៤៩.៧%) ដែលសំឡេងសម្រេចគឺបានមកពីសន្លឹកឆ្នោតតាមប្រៃសណីយ៍។
យ៉ាងណា បក្ស FPÖ បានប្តឹងតវ៉ា ហើយតុលាការធម្មនុញ្ញអូទ្រីសរកឃើញថា ក្នុងមណ្ឌលបោះឆ្នោតចំនួន ៩៤ ក្នុងចំណោម ១១៧, សន្លឹកឆ្នោតតាមប្រៃសណីយ៍ត្រូវបានគេបើកស្រោមសំបុត្រ និងរាប់មុនម៉ោងដែលច្បាប់អនុញ្ញាត ហើយការរាប់សន្លឹកឆ្នោតខ្លះធ្វើឡើងដោយគ្មានវត្តមានសមាជិកគណៈកម្មការបោះឆ្នោតគ្រប់គ្រាន់ទៀត។
🚨ប្រទេសកេនយ៉ា – ឆ្នាំ ២០១៧
តុលាការកំពូលបានសម្រេចឲ្យការបោះឆ្នោតប្រធានាធិបតីជា មោឃៈ ដោយសារការរៀបចំមិនត្រឹមត្រូវតាមច្បាប់និងមានភាពមិនប្រក្រតី។ ប្រទេសនេះបានរៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់។
បន្ទាប់ពីការបោះឆ្នោតខែសីហា ឆ្នាំ២០១៧ លទ្ធផលបង្ហាញថា លោក Uhuru Kenyatta ប្រធានាធិបតីចាំផ្ទះ បានទទួលជ័យជម្នះ ប៉ុន្តែមេដឹកនាំបក្សប្រឆាំង លោក Raila Odinga បានប្តឹងទៅតុលាការកំពូល ហើយតុលាការរកឃើញថា មានបញ្ហាក្នុងប្រព័ន្ធបច្ចេកវិទ្យា ពោលគឺការបញ្ជូនលទ្ធផលបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកមានភាពមិនប្រក្រតី និងខ្វះតម្លាភាព។
ម្យ៉ាងគណៈកម្មាធិការបោះឆ្នោត (IEBC) មិនបានអនុវត្តតាមនីតិវិធីដែលកំណត់ដោយច្បាប់ និងរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យលទ្ធផលនោះ គ្មានសុពលភាព។
🚨ប្រទេសម៉ាឡាវី – ឆ្នាំ ២០២០
ប្រធានាធិបតីកាន់អំណាចពេលនោះ គឺលោក Peter Mutharika ត្រូវប្រកាសថាឈ្នះ ប៉ុន្តែតុលាការធម្មនុញ្ញបានលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០១៩វិញ ដោយសារមានការប្រើប្រាស់ «ទឹកលុប» កែសន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការបោះឆ្នោតលើកទី២ ក្នុងឆ្នាំ ២០២០ បានធ្វើឲ្យបេក្ខជនបក្សប្រឆាំងឈ្នះឆ្នោតវិញ។
🚨ប្រទេសអ៊ុយក្រែន – ឆ្នាំ ២០០៤
ព្រឹត្តិការណ៍នោះត្រូវបានគេស្គាល់ថាជា «បដិវត្តន៍ពណ៌ទឹកក្រូច»។ ការបោះឆ្នោតជុំទី២ ត្រូវបានគេចោទថាមានការបន្លំជាប្រព័ន្ធ ហើយក្រោយការតវ៉ាតាមផ្លូវយ៉ាងខ្លាំងក្លា តុលាការកំពូលបានបញ្ជាឲ្យបោះឆ្នោតឡើងវិញ ដែលជាលទ្ធផលធ្វើឲ្យលោក Viktor Yushchenko ទទួលជ័យជម្នះ។
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ បានរកឃើញព័ស្តុតាងនៃការលួចបន្លំសន្លឹកឆ្នោតយ៉ាងធ្ងន់ធ្ងរ និងការបំភិតបំភ័យអ្នកបោះឆ្នោត។
🚨ប្រទេសប៊ូលីវី – ឆ្នាំ ២០១៩
ក្រោយការបោះឆ្នោតដែលសង្ស័យថាមានការបន្លំ និងមានបាតុកម្មហិង្សា, អង្គការរដ្ឋអាមេរិក (OAS) ក៏បានរកឃើញភាពមិនប្រក្រតីធ្ងន់ធ្ងរ។ លោក Evo Morales បានយល់ព្រមរៀបចំការបោះឆ្នោតថ្មី ប៉ុន្តែលោកត្រូវបង្ខំចិត្តលាលែងពីតំណែង និងចាកចេញពីប្រទេសក្រោមសម្ពាធយោធា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


