ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាមខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជិត៩ម៉ឺននាក់
ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ក្នុងខេត្តបាត់ដំបង បានទាញកំណើនភ្ញៀវជាតិ និង
អន្តរជាតិកើនឡើងជាងឆ្នាំកន្លងទៅ។

បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ត ដែលកម្ពុជាថ្មី ទទួលបានបង្ហាញឲ្យដឹងថា ថ្ងៃទី១នៃពីធីបុណ្យចួលឆ្នាំចិន វៀតណាម ត្រូវនឹងថ្ងៃទី០៩ខែកុម្ភ: ឆ្នាំ២០២៤ ភ្ញៀវសរុបចំនួន ១៥,៤៩៦ នាក់ ក្នុងនោះភ្ញៀវជាតិ១៥,២៥៨នាក់ និងភ្ញៀវអន្តរជាតិ២៣៨នាក់។ ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ភ្ញៀវសរុបចំនួន៣៩,០៩៩នាក់ ក្នុងនោះភ្ញៀវជាតិ៣៨,៨០៥នាក់ និងភ្ញៀវអន្តរជាតិ ២៩៤នាក់។ ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២៤ ភ្ញៀវសរុបចំនួន ៣៤,៥៥៧នាក់ ក្នុងនោះ ភ្ញៀវជាតិ៣៤,២១៥នាក់ ភ្ញៀវអន្តរជាតិ ៨៧៤នាក់។

ប្រភពដដែលបន្តទៀតថា ភ្ញៀវទេសចរសរុប៨៩,៤៤៦ នាក់ កើនឡើង១៥.៨៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន៧៧,១៩០នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន៨៨,៥៧២នាក់ កើនឡើង ១៥.៧៩%បើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ មានចំនួន៧៦,៤៩៤នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៨៧៤នាក់ កើនឡើង២៥.៥៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់ ៕
អត្ថបទ៖ សៅ សារិទ្ធ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


