នយោបាយ
តើយុវជនត្រូវធ្វើបែបណា ដើម្បីចូលរួមលុបបំបាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម?
យុវជន ជាកម្លាំងចលករមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គម ជាពិសេស ការចូលរួមទប់ស្កាត់បញ្ហានយោបាយដែលបង្កឱ្យមានភាពចលាចលដល់សង្គមជាតិ។ តើយុវជនត្រូវធ្វើបែបណា ដើម្បីចូលរួមលុបបំបាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម?

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនមហានគរ នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានលើកឡើងថា ការចូលរួមរបស់យុវជន គឺមានច្រើនសណ្ឋានដែលអាចជួយឱ្យប្រទេសជាតិមានការអភិវឌ្ឍ។ ប៉ុន្តែ ដើម្បីអាចឱ្យយុវជនមានកាតព្វកិច្ចចូលរួមធ្វើសកម្មភាពនៅក្នុងសង្គមនយោបាយ ត្រូវស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ ព្រោះយុទ្ធសាស្ត្របញ្ចកោណ ជាយុទ្ធសាស្ត្រមួយដែលមានមាគ៌ាស្រាវជ្រាវរួចជាស្រេច។ លោកថា បើយុវជនអាចចូលរួមនៅក្នុងធាតុណាមួយនៃយុទ្ធសាស្ត្រនេះ ដែលមានដូចជា ការអភិវឌ្ឍធនធានមនុស្ស ទឹក ផ្លូវ នយោបាយសង្គម បរិស្ថាន (វិស័យបរិស្ថាន ការដាំកូនឈើ និងការអប់រំតាមមធ្យោបាយដែលខ្លួនមានជាដើម) ដោយរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា។

ម្យ៉ាងវិញទៀត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក៏មាននូវគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ដែលនាំឱ្យយុវជនអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ជាពិសេស យុវជនដែលគ្មានជំនាញច្បាស់លាស់ ខ្វះចំណេះដឹងទូទៅ អាចរៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
ជាមួយគ្នានោះ លោក ហេង សំណាង ក៏បានអំពាវនាវដល់ក្រុមយុវជន NGO ឬសកម្មជនដែលធ្លាប់ជាអតីតក្រុមជ្រុលនិយម ឬមេដឹកនាំដែលរត់ភៀសខ្លួន ឱ្យបញ្ឈប់នូវការធ្វើវិទ្ធង្សនានយោយបាយ លុបបំបាត់សមិទ្ធផល ក៏ដូចជាការញុះញុងដល់យុវជនជំនាន់ថ្មីបន្តទៅទៀត។ លោកថា ប្រទេសកម្ពុជាត្រូវការកម្លាំងចលកររបស់យុវជនក្នុងការអភិវឌ្ឍ ហេតុនេះ គួរតែចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសង្គមជាតិរួមគ្នា៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


