ព័ត៌មានជាតិ
សម្តេចតេជោហ៊ុន សែនស្នើឲ្យហ្វីលីពីនទិញអង្ករពីកម្ពុជាដែលជាសក្តានុពលនៅក្នុងតំបន់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យហ្វីលីពីនពិនិត្យមើលលទ្ធភា នឹងពិចារណាទិញអង្ករពីកម្ពុជាទៅកាន់ហ្វីលីពីន។
សម្តេចតេជោ មានប្រសាសន៍នៅក្នុងជំនួបពិភក្សាជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន លោកស្រី ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ប្រចាំនៅប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១នេះ នៅវិមានសន្តិភាព។
ជំនួយកការផ្ទាល់សម្តេចតេជោ លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជានៅសល់អង្ករប្រមាណ ៦ លានតោនក្នុង១ឆ្នាំ ដូច្នេះសម្តេចតេជោ បានស្នើឲ្យហ្វីលីពីនពិនិត្យមើលលទ្ធភាពពិចារណាអំពីស្ថេរភាពស្បៀងស្ថេរភាពអង្ករនៅកម្ពុជាសម្រាប់ការនាំចេញទៅជំរុញឲ្យ មានស្ថេរភាពស្បៀងនៅប្រទេសហ្វីលីពីន។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អ្នកវិនិយោគទុនហ្វីលីពីនក៏អាចមកដាក់ទុនវិនិយោគនៅកម្ពុជាតាមរយៈការ ដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវ សាងសង់ឃ្លាំងស្តុកស្រូវ និង បង្កើតជាបណ្ដាញដើម្បីទិញស្រូវស្រុកស្តុកទុកដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។
លោកស្រី ម៉ារៀ អាមេលីតា អាគីណូ បានមានប្រសាសន៍ឆ្លើយតបថាចាប់តាំងពីឆ្នាំ ២០១៩មក ប្រទេសហ្វីលីពីនបានលុបចោលច្បាប់ដាក់កំណត់នូវការនាំអង្ករចូលប្រទេស ហ្វីលីពីន។ ដូច្នេះការនាំអង្ករចូលត្រូវពឹងទៅលើក្រុមអ្នកវិនិយោគរបស់ហ្វីលីពីនដែលអាចមានចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករ ។ ក្នុងន័យនេះលោកស្រីនឹងលើកទឹកចិត្ត ឲ្យវិនិយោគិនហ្វីលីពីនមកកាន់កម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពនាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនព្រោះអង្ករនៅកម្ពុជាមានស្ថេរភាពអង្ករដែលអាចនាំចេញទៅហ្វីលីពីនបាន។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសអាស៊ានទាំង ២ នៅក្នុងអំឡុងជំងឺកូវីដ១៩ ក្នុងឆ្នាំ ២០២០ គឺមានតម្លៃប្រហែល ៤៩,០៥ លានដុល្លារក្នុងនោះដែរការនាំចូលមកកម្ពុជាមានតម្លៃ ២៥,០៩ លានដុល្លារខណៈការនាំចេញពីកម្ពុជាទៅហ្វីលីពីនមានតម្លៃ២៣,៩៦ លានដុល្លារ ។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ហ្វីលីពីន៕

អត្ថបទ ៖ណារី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ