ព័ត៌មានអន្ដរជាតិ
ហុងគ្រី ត្រៀមផ្ដល់សច្ចាប័នឲ្យ ស៊ុយអែត ចូលជាសមាជិក ណាតូ
ប្រទេសហុងគ្រីនៅថ្ងៃចន្ទនេះរំពឹងនឹងផ្តល់សច្ចាប័នឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស៊ុយអែតទៅកាន់ហុងគ្រីកាលពីថ្ងៃសុក្រសប្ដាហ៍មុន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ។

ការបោះឆ្នោតរបស់សភាហុងគ្រីរំពឹងថានឹងដំណើរការទៅដោយរលូន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson កាលពីថ្ងៃសុក្រសប្ដាហ៍មុន អំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធ ដែលនឹងបញ្ចប់ការពន្យារពេលជាច្រើនខែក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខរបស់ប្រទេសស៊ុយអែត ។
ខណៈពេលដែលហ្វាំងឡង់បានក្លាយជាសមាជិកណាតូកាលពីឆ្នាំមុន ស៊ុយអែតនៅតែរង់ចាំការផ្ដល់សច្ចាប័នពីប្រទេសតួកគី និងហុងគ្រី ដែលប្រទេសទាំងពីររក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ីជាងសមាជិកដទៃទៀតនៃសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ។

កន្លងមកតតួកគីបានបដិសេធមិនផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសស៊ុយអែតនោះឡើយ ដោយទាមទារឲ្យមានសកម្មភាពតឹងរ៉ឹងប្រឆាំងនឹងពួកសកម្មប្រយុទ្ធមកពីគណបក្សពលករឃឺដ (PKK) ប៉ុន្តែបន្ទាប់មកតួកគីក៏បានផ្តល់សច្ចាប័នជាមួយនឹងការយល់ព្រមពីសហរដ្ឋអាមេរិកក្នុងការលក់យន្តហោះចម្បាំង F-16 ទៅកាន់ទីក្រុងតួកគី ។
កាលពីមុនៗមក ការយល់ព្រមរបស់ហុងគ្រីមិនទាន់សូវច្បាស់ប៉ុន្មានទេ ដោយសារទីក្រុង Budapest ភាគច្រើនបញ្ចេញកំហឹងរបស់ខ្លួនជុំវិញការរិះគន់របស់ស៊ុយអែតអំពីទិសដៅនៃការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីជាតិនិយម Viktor Orban ប៉ុន្តែបន្ទាប់ពីការយល់ព្រមផ្តល់សច្ចាប័នរបស់តួកគី ហាក់ផ្ដល់សញ្ញាភ្លើងខៀវឲ្យស៊ុយអ៊ែត ។

គួរបញ្ជាក់ថា ស៊ុយអែតបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយរួមចំណែកដល់ប្រតិបត្តិការនៅកន្លែងនានាដូចជា អាហ្វហ្គានីស្ថាន ដើម្បីធ្វើឲ្យការរៀបចំផែនការការពារជាតិ និងកិច្ចសហប្រតិបត្តិការណាតូកាន់តែមានប្រសិទ្ធភាព ។
ទន្ទឹមនោះ ប្រទេសស៊ុយអែតក៏នាំយកធនធានដូចជា នាវាមុជទឹកទំនើបៗ និងកងនាវាដ៏ធំនៃយន្តហោះចម្បាំង Gripen ដែលផលិតក្នុងស្រុកចូលទៅក្នុងសម្ព័ន្ធភាពណាតូផងដែរ ស្របពេលប្រទេសនេះក៏កំពុងបង្កើនការចំណាយយោធា ដែលឈានដល់កម្រិត ២ ភាគរយនៃ GDP របស់ណាតូនៅឆ្នាំនេះដូចគ្នា ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


