ព័ត៌មានអន្ដរជាតិ
សំណើដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន បានទៅដល់ដៃក្រុមហាម៉ាស ហើយ
យោងតាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃអង្គារទី២៧ខែកុម្ភៈ, សំណើដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា ជាមួយអ្នកទោសប៉ាឡេស្ទីន គឺត្រូវបានបញ្ជូនទៅដល់ដៃក្រុមហាម៉ាសរួចហើយ។

សេចក្តីរាយការណ៍ខាងលើកើតឡើង បន្ទាប់ពីមានកិច្ចចរចាជាអន្តរជាតិរយៈពេលច្រើនថ្ងៃនៅទីក្រុងប៉ារីសនៃប្រទេសបារាំង។ ក្នុងកិច្ចប្រជុំនោះ តំណាងមកពីប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានខិតខំយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាបង្កើតកិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់បណ្តោះអាសន្ន ឲ្យចេញជារូបរាងឲ្យទាល់តែបាន។
ប្រភពគួរឲ្យទុកចិត្តបានមួយ ប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន Reuters ថា សំណើនេះបានដាក់លក្ខខណ្ឌថា រាល់ស្ត្រីជនជាតិអ៊ីស្រាអែល មនុស្សអាយុក្រោម១៩ឆ្នាំ ចំណាប់ខ្មាំងវ័យចំណាស់និងមានជំងឺ គួរតែត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែរ។

លើសពីនេះ សំណើខាងលើថែមទាំងទាមទារឲ្យមានការប្តេជ្ញាចិត្ត បើកផ្លូវឲ្យរថយន្តជំនួយចំនួន៥០០គ្រឿង ចូលទៅក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ទៀតផង។
សេចក្តីរាយការណ៍នេះ ក៏កើតឡើងផងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បង្ហាញក្តីសង្ឃឹមថា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នឹងសម្រេចបាននៅត្រឹមចុងសប្តាហ៍នេះ។

ក្នុងដំណើរមិនប្រកាសជាមុនទៅហាងការ៉េម Van Leeuwen នៅទីក្រុងញូវយ៉ក លោក បៃដិន និយាយថា “បុណ្យរ៉ាម៉ាឌននឹងមកដល់ ហើយមានកិច្ចព្រមព្រៀងដោយអ៊ីស្រាអែលដែលថា ពួកគេនឹងមិនចូលរួមក្នុងសកម្មភាពណាមួយឡើយ អំឡុងពិធីបុណ្យរ៉ាម៉ាឌន ដើម្បីទុកពេលឲ្យចំណាប់ខ្មាំងទាំងអស់ត្រូវដោះលែង”។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលនិងក្រុមហាម៉ាស បានច្បាំងគ្នានៅហ្គាហ្សា ចាប់តាំងពីខ្មាន់កាំភ្លើងមកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន សម្រុកចូលភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្សប្រមាណ១២០០នាក់ និងចាប់២៥៣នាក់ទៀត ជាចំណាប់ខ្មាំង។ ជាការសងសឹក អ៊ីស្រាអែល បានផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំ សម្លាប់ប្រជាជនប៉ាឡេស្ទីនជិត៣០០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


