ជីវិតកម្សាន្ដ
ទិនហ្វី យកកីឡាការិនីចាំទីចិនមួយរូប មកសម្ដែងក្នុងរឿង “បាល់ទាត់សៅលីង” វគ្គ២
Zhao Lina ដែលត្រូវបានទស្សនិកជនជាច្រើនដាក់នាមឲ្យនាងថា អ្នកចាំទីដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសចិន អាចនឹងលេចមុខសម្តែងក្នុងខ្សែភាពយន្ត ដែលដឹកនាំរឿងហុងកុង Stephen Chow ឬទិនហ្វី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Mp Weekly កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

កាលពីដើមខែមីនា អ្នកចាំទីវ័យ៣៣ឆ្នាំរូបនេះ បានធ្វើដំណើរទៅទីក្រុងហុងកុងដើម្បីជួបជាមួយតារាជើងចាស់ទិនហ្វី ដើម្បីពិភាក្សាអំពីសក្តានុពលនៃការចូលរួមរបស់នាងនៅក្នុងខ្សែភាពយន្តមួយដែលមានចំណងជើងថា “Shaolin Women’s Soccer” ឬ “បាល់ទាត់សៅលីង” ។
ក្នុងពេលជាមួយគ្នានោះដែរ អ្នកគាំទ្រនៅលើ Weibo បានបង្ហាញការទន្ទឹងរង់ចាំសម្រាប់ការសហការគ្នារវាង Chow និង Zhao ខណៈពេលដែលកំពុងស្វែងរកសំណាញ់សម្រាប់ក្រុមជម្រើសជាតិរបស់នាង នៅក្នុងការប្រកួតអន្តរជាតិសំខាន់ៗ។
ទោះបីជាយ៉ាងណាណាក៏ដោយ អាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ Zhao Lina មានរយៈពេល១៨ ឆ្នាំ ហើយនៅឆ្នាំ ២០២៣ នាងបានប្រកាសចូលនិវត្តន៍ពីកីឡានេះ។ ចាប់តាំងពីពេលនោះមក នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយចូលប្រឡូកក្នុងការងារផ្សេងៗ។ នាងបានចូលប្រឡូកក្នុងសិល្បៈជាមួយនឹងការចេញវីដេអូចម្រៀង ចូលរួមក្នុងកម្មវិធីពិត “Ride the Wind” ធ្វើការជាតារាបង្ហាញម៉ូដ ថតស្ពតពាណិជ្ជកម្ម និងបានចូលប្រឡូកក្នុងវិស័យសម្តែង ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ “Hear What You Say” នៅក្នុងខែមករា។

ទោះបីជាចាកចេញពីកីឡាបាល់ទាត់ក៏ដោយ អតីតកីឡាការិនីរូបនេះ នៅតែរក្សានូវចំណង់ចំណូលចិត្តដែលមិនផ្លាស់ប្តូរសម្រាប់ការប្រកួតរបស់នាងជាបន្តបន្ទាប់។ នាងប្រាថ្នាចង់ចូលរួមចំណែកក្នុងភាពយន្តដែលបង្ហាញពីជីវិតរបស់កីឡាករបាល់ទាត់នារី ហើយថែមទាំងបានបង្ហាញពីបំណងចង់បង្ហាញពីការស្រឡាញ់កីឡាក្នុងចំណោមកុមារីនៅតាមជនបទទៀតផង។
ដោយឡែក សារព័ត៌មាន Ifeng ក៏បានរាយការណ៍ថា Zhao Lina ទទួលបានការសរសើរចំពោះការដើរម៉ូដលើឆាក បើទោះបីជាជាពីមុនគឺជាអតីតអ្នកចាំទីឆ្នើមរបស់ប្រទេសចិនក្ដី ប៉ុន្តែនៅពេលប្រឡូកក្នុងវិស័យភាពយន្តនិងម៉ូដនាងនៅតែមានមនុស្សលើកដម្ដើង និងសរសើរដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងហុងកុង Steven Cheung សុំលុយតាមអ៊ីនធឺណិតមកចិញ្ចឹមកូន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


