កីឡា
ការប្រកួតហែលទឹក ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១៩កុម្ភៈនេះ
សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសពីការរៀបចំប្រកួតដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន លើកទី៤ ឆ្នាំ២០២១នេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ និង ២០កុម្ភៈខាងមុខ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ ។ នេះជាការប្រកួតដោយបើកទូលាយ (Open) ដែលវិញ្ញាសាមានចាប់ពីវ័យក្មេង កីឡាករ-កីឡាការិនីជំនាញ និង កីឡាជនពិការ ក៏អាចចូលរួមប្រកួតបានដែរ ។

ព្រឹត្តិការណ៍ប្រកួតហែលទឹកដណ្ដើមពានរង្វានលោកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤បានត្រូវអាក់ខានមួយឆ្នាំ ដោយសារតែការរាតត្បាតនៃមេរោគកូវីដ ១៩ តែសម្រាប់ឆ្នាំនេះ គឺមិនខកខានទៀតនោះឡើយ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងតាមរយៈសេចក្ដីជូនដំណឹងនោះថា ការប្រកួតនឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និង២០កុម្ភៈ ដោយធ្វើនៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹករូបនេះ បានប្រាប់ឲ្យដឹងទៀតថា ការប្រកួតចែកចេញជា៣ប្រភេទ គឺប្រភេទអាយុសម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ ។ ប្រភេទទី២សម្រាប់កុមារា-កុមារី អាយុចាប់ពី១២ទៅ១៣ឆ្នាំ និង ប្រភេទទី៣ សម្រាប់វ័យយុវជន យុវនារី ដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ។


សម្រាប់កុមារា-កុមារីអាយុពី១០ដល់១១ឆ្នាំ វិញ្ញាសាប្រកួតមានហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែបចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ និង វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ។ វិញ្ញាសា សម្រាប់ប្រភេទអាយុចាប់ពី១២ទៅ១៣ឆ្នាំ ដែលមានចំនួន៤វិញ្ញាសានោះ គឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ ហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ ។ វិញ្ញាសាសម្រាប់យុវជន យុវនារី ដែលមានចំនួន៤វិញ្ញាសាដែរនោះ គឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ២០០ម៉ែត្រ និង ហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ ។
សូមបញ្ជាក់ថា ប្រភេទកីឡាហែលទឹក សមាគម និងក្លិប ដែលខ្លាំងកន្លងមក មានសមាគមក្រសួងមហាផ្ទៃ និង ក្លិបព្រឹទ្ធាចារ្យហែម ថុន ហើយមកដល់ពេលនេះសមាគមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សមាគមខេត្តកំពង់ចាម ក៏ខ្លាំងដែរ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ហុកគី រៀបចំការប្រកួតជើងឯកថ្នាក់ជាតិជាលើកដំបូង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


