ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តបេក្ខជនប្រឡងមន្ត្រីរាជការស៊ីវិលមិនជាប់ សូមកុំបាក់ទឹកចិត្ត
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានលើកទឹកចិត្តដល់បេក្ខជនដែលមិនទាន់ទទួលជោគជ័យចេញពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឲ្យបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកុំមានការបាក់ទឹកចិត្ត។

កាលពីយប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានសរសេរថា ថ្ងៃនេះ យើងបានប្រកាសលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឲ្យបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយ ឯកឧត្ដម សូមចូលរួមអបអរសាទរបេក្ខជនជ័យលាភីទាំងអស់គ្នា។
ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្តថា លទ្ធផលថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រថ្មីឆ្ពោះទៅវិជ្ជាជីវៈជាមន្ត្រីរាជការស៊ីវិលប្រកបដោយឧត្ដមភាពក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនតែប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដែលបេក្ខជនបានចូលរួមជំរុញការរីកលូតលាស់របស់សង្គមកម្ពុជា តាមរយៈមន្ត្រីរាជការមានគុណភាព មានសមត្ថភាព និងមានចំណេះដឹង។ ដូច្នេះ បេក្ខជន តោងមានមោទនភាពលើលទ្ធផលទទួលបាន ហើយចាប់យកឱកាសនេះវិវឌ្ឍខ្លួនជាមន្ត្រីរាជការដែលកាន់តែមាន គុណភាព និងឧត្ដមភាព សម្រាប់ជាមោទនភាពដល់ក្រុមគ្រួសារ និងប្រទេសជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរបន្ថែមថា ទន្ទឹមនឹងការអបអរសាទរនេះ ឯកឧត្ដម ក៏សូមលើកទឹកចិត្តដល់បេក្ខជនដែលមិនទាន់ទទួលបានជោគជ័យចេញពីការប្រឡងប្រជែង នាពេលនេះ សូមកុំមានការបាក់ទឹកចិត្ត ត្បិតថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងតែងតែផ្ដល់ឱកាសជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋបានចូលរួមប្រឡងប្រជែងស្មើៗ ភាពគ្នា ជាហូរហែ។ ជាក់ស្ដែង ក្រសួងមុខងារសាធារណៈ កំពុងបន្តដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលជូនក្រសួង-ស្ថាប័នអប់រំ យុវជន និងកីឡា ក៏ដូចជា ក្រសួង-ស្ថាប័ន ដទៃទៀត ជាបន្តបន្ទាប់។
គួរជម្រាបថា ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន ចំនួន ៣ ដែលធ្វើឡើងរយៈពេល ៣ ថ្ងៃ ជាប់គ្នា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ ក្រសួង-ស្ថាប័ន ទាំង ៣ នោះ រួមមាន ៖ អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំពោះលទ្ធផល នៃការប្រឡងប្រជែងចូលក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ គឺមានបេក្ខជនជាប់ជាស្ថាពរ ចំនួន ៣៣ នាក់ ដោយក្នុងនោះស្ត្រី ១៣ នាក់, ចំណែក ក្រសួងសាធារណការ និងដឹកជញ្ជូន មានបេក្ខជនជាប់ជាស្ថាពរចំនួន ៩៩ នាក់ ដោយក្នុងនោះស្ត្រី ១៨ នាក់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេក្ខជនជាប់ជាស្ថាពរ ចំនួន ៥២ នាក់ ដោយក្នុងនោះមានស្ត្រី ចំនួន ១៧ នាក់៕
អត្ថបទ ៖ ពិសី







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


