សន្តិសុខសង្គម
សមត្ថកិច្ចបំភ្លឺ ករណីគនីហ្វេសប៊ុក ផៃ អញ្ជលី ដាក់ពាក្យប្ដឹងរឿងឆបោកតាមបណ្ដាញសង្គម
ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤នេះថា គណនីហ្វេសប៊ុកមួយឈ្មោះ «ផៃ អញ្ជលី» បានបង្ហោះសារថាខ្លួនជាជនរងគ្រោះដោយសារការឆបោកតាមបណ្ដាញសង្គម និងបានដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធ Online រួចរាល់ហើយ ដោយស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខក្រុមឆបោក។

ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បំភ្លឺថា រាល់ការដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញរបស់ប្រជាពលរដ្ឋដែលពុំមានលក្ខណៈគ្រប់គ្រាន់ ដែលអាច បម្រើដល់ការអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ក្រុមការងារតែងតែធ្វើការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទជនរងគ្រោះ ដើម្បីឲ្យធ្វើការកែសម្រួល និងបំពេញឲ្យគ្រប់លក្ខខណ្ឌ ប៉ុន្តែដើមបណ្ដឹងដែលជារងគ្រោះមួយចំនួន មិនបានសហការជាមួយសមត្ថកិច្ចពេញលេញនោះទេ។
ជាក់ស្តែងថ្មីៗនេះ ក្រុមការងារ Hotline Scam 24/7 បានព្យាយាមទំនាក់ទំនងទៅកាន់ជនរងគ្រោះ ឈ្មោះ ផៃ អញ្ជលី តាមរយៈលេខទូរស័ព្ទដែលបានដាក់ក្នុងពាក្យបណ្ដឹងជាច្រើនលើកច្រើនសារ ដើម្បីចូលរួមសហការ កែសម្រួលពាក្យបណ្ដឹងរបស់ខ្លួន ដែលមិនមានលក្ខណៈគ្រប់គ្រាន់ និងបំភ្លឺចំពោះអង្គហេតុដែលបានកើតឡើងឲ្យច្បាស់លាស់ចំពោះសមត្ថកិច្ច ប៉ុន្តែបុគ្គលខាងលើមិនព្រមសហការ និងបានប្រើពាក្យសម្ដីមិនសមរម្យ ព្រមទាំងបានបង្ហោះសាររិះគន់សមត្ថកិច្ចថែមទៀតផង។
សមត្ថកិច្ចក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឲ្យម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ “ផៃ អញ្ជលី” លុបចោលនូវការបង្ហោះផ្សព្វផ្សាយខ្លឹមសារ ដែលបង្កឲ្យមានការយល់ច្រឡំ និងប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។
ទន្ទឹមនឹងនេះ សូមស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផៃ អញ្ជលី ចូលរួមបំភ្លឺជាមួយសមត្ថកិច្ចនៅការិយាល័យក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងការងារជាកំហិត៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?